Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យជាង៣លាន៥០ម៉ឺនរៀល ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តឈើទាលជ្រុំ (ហៅវត្តកូនត្មាត)

  • បោះពុម្ព

ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវ ឡាក់ អេងវន ស៊ាកឡេង និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល

នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុទេយ្យទានមួយចំនួនធំ និងបច្ច័យ ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅអារាមខ៊ឋានវត្តឈើទាលជ្រុំ (ហៅវត្តកូនត្មាត) ស្ថិតនៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងប្រគេនជូនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋយើង ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ នេះតែម្តង។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍បន្តថា ជាការពិតណាស់ ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សាគឺជារដូវភ្លៀង ដែលនាំអោយព្រះសង្ឃមានការពិបាក និមន្តបិណ្ឌបាត្រទៅតាមទីដ្ឋាននានា ដូច្នេះទៀនវស្សា ទេយ្យទាន និង ទេយ្យវត្ថុ ផ្សេងៗ ដែលនឹងត្រូវវេប្រគានព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុត និងនាំមកនូវបុណ្យកុសល ពេញបរិបូរណ៌ ជួយបំភ្លឺផ្លូវទៅអនាគតជាតិ ។

ស្ថិតក្នុងឳកាសនោះ ព្រះចៅអធិការវត្តឈើទាលជ្រុំ (ហៅវត្តកូនត្មាត) ព្រះនាមព្រះគ្រូបញ្ញាវិសុទ្ធិវង្សា នៃគណ:មហានិកាយ ព្រះមហាទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស ទេព វង្ស សម្តេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងព្រះសង្ឃផ្សេងទៀត បានសម្តែងធម៍ទេសនា ប្រោសព្រំសព្វសាធុការពរជ័យដល់ថ្នាក់ដឹកនាំ និងមន្ត្រីជុំវិញខេត្តទាំងអស់ ព្រមទាំងពុទ្ធពរទាំង០៤ប្រការជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំខេត្តត្បូងឃ្មុំឲ្យកាន់តែមានការរីកចម្រើន ត្រជាក់ត្រជុំបន្តទៀត ពិសេសឲ្យជំងឺកូវីដ១៩ វិនាសខ្ចាត់ខ្ចាយរលាយផុតបាត់អស់ទៅ។

សូមជម្រាបថា ៖ ទៀនចំណាំព្រះវស្សា ទេយ្យទាន និងទេយ្យវត្ថុ ដែលឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ព្រមទាំងគ្រួសារ នាំយកទៅចែកជូនប្រគេនវត្តកូនត្មាតរួមមាន ៖ ទៀនព្រះវស្សា០១គូរ, អង្ករ៥បេ, មី០៥កេស, បាកាស៣កេស ,ទឹកក្រូច៥កេស, ទឹកសុទ្ធ០៥កេស ,ស្ករស៥គីឡូ , ទឹកស៊ីអ៊ីវ៥យួ , ទឹកត្រី ០៥យួរត្រីខ៥យួរ ,សាដកចំនួន៥ និងបច្ច័យ៣.៣៥៥.០០០រៀល ព្រមទាំងចែកថវិការជូនលោកយាយលោកតា ៣៨នាក់, ជូនលោកមេឃុំ និងឧបត្ថម្ភកងកម្លាំង ០៤នាក់ផងដែរ៕