Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្លូវបេតុងអាមេ ចំនួន ០៣ ខ្សែ ក្នុងស្រុកអូររាំងឪ នឹងចាប់ដំណើរការស្ថាបនា ក្រោយបើកដំណើរការដេញថ្លៃសាងសង់

  • បោះពុម្ព

កថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ នេះ នៅបរិវេណវត្តគងជ័យ ស្ថិតនៅឃុំគងជ័យ ស្រុកអូរាំងឪ បានធ្វើពិធីដាក់សំណើរដេញថ្លៃគម្រោងមូលនីធិឃុំ/សង្កាត់ ឆ្នាំ២០២១ ចំនួន ០៣ គម្រោង ចំនួន ០៣ ឃុំ

រួមមាន ឃុំទួលសុភី ឃុំគងជ័យ និង ឃុំអំពិលតាពក ក្នុងមូលដ្ឋានស្រុកអូរាំងឪ ដើម្បីដំណើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី សេង សុឃីម អភិបាលរងស្រុកអូរាំងឪ តំណាងទីចាត់ការផែនការ និង វិនិយោគខេត្ត គណៈកម្មាការលទ្ធកម្មរបស់ឃុំពាក់ព័ន្ធ មន្រ្តីបច្ចេកទេសចុះជួយឃុំ ទាំង បី ព្រមទាំងតំណាងក្រុមហ៊ុនដែលមានបំណងចូលរួមការដេញថ្លៃគម្រោងផងដែរ។

ក្នុងឱកាសនោះ លោកស្រី សេង សុឃីម អភិបាលរងស្រុកអូរាំងឳ បានមានប្រសាសន៏គូសបញ្ជាក់ និងសង្កត់ធ្ងន់ថា រាល់ការបើកសំណើរដាក់ដេញថ្លៃ លើគម្រោងមូលនីធិឃុំ/សង្កាត់ ចាំបាច់ត្រូវអនុវត្តន៏ គោរពតាមគោលការណ៏ឲ្យបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលបានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ/សង្កាត់ ជាធរមាន ធានាបានតម្លាភាព យុត្តិធម៌ គុណភាព ដែលរដ្ឋបាលមូលដ្ឋានអាចទទួលយកបានទាំងអស់គ្នា។

ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងមូលនីធិឃុំ/សង្កាត់ ទាំង ០៣ សម្រាប់ឆ្នាំ២០២១នេះ ឃុំ ទួលសុភី បានទៅលើក្រុមទទួលការ យ៉េន ស៊ីនួន ក្នុងតម្លៃ ១៧៤,៥០០,០០០ រៀល តាមរយៈគម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង ៤៥០ ម៉ែត្រ/ ឃុំ គងជ័យ បានទៅលើក្រុមហ៊ុនទទួលការ ម៉ៅ អេងជឺ ក្នុងតម្លៃ ២៥៤,៥០០,០០០ រៀល តាមរយៈគម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង ៦៥០ ម៉ែត្រ និងឃុំអំពិលតាពក បានទៅលើក្រុមទទួលការ ថូ មួយគា ក្នុងតម្លៃ ១៧១,០០០,០០០ រៀល តាមរយៈគម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង ៤៥០ ម៉ែត្រ ដោយមានការធានាថែទាំ រយៈពេល ០៦ ខែផងដែរ។

បន្ទាប់ដំណើរការបើក ប៊ីត ដាក់ដេញថ្លៃ របស់បណ្តាក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃរួចមក លោកស្រី សេង សុឃីម មានប្រសាសន៏បន្តថា តាមទិដ្ឋភាព ជាក់ស្តែងការដេញថ្លៃ គម្រោងមូលនិធិឃុំ/សង្កាត់ នេះ គឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងត្រឹមត្រូវ តាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃ ខណៈប្រធានគណៈកម្មការលទ្ធកម្ម ព្រមទទួលយកគម្រោង ។

លោកស្រីអភិបាលរង ក៏បានបន្ថែមថា ក្រោយការដេញថ្លៃចប់ សូមលោក-លោកស្រី ជាអ្នកទទួលបានសិទ្ធិទទួលការទាំងអស់ ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះ ប្រកបដោយគុណភាព បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានយូអង្វែង ។

ជាមួយគ្នានេះដែរ លោកស្រី ក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូវគោរពអោយបានម៉ឺងម៉ាត់ តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តអោយបានខ្ជាប់ខ្ជូនណូវវិធាន ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីកម្ពុជាយើងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសក្នុងសហគមន៍ខេត្តត្បូងឃ្មុំ ៕