Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ទេយ្យទានទេយ្យវត្ថុ និងថវិកា ទៅប្រគេនវត្តទីបសិម្ពលីវនារាម (ហៅវត្តកោះរកា) ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

  • បោះពុម្ព

ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងលោកជំទាវ សេក គឹមហ៊ុន លោក វ៉ាន់ វីរៈ អនុប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

ព្រមទាំងក្រុមគ្រួសារ បាននាំយកទៀនព្រះវស្សា ទេយ្យទានទេយ្យវត្ថុ និងថវិកា ទៅប្រគេនជូនព្រះចៅអធិការ និងព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធមណ្ឌលវត្តទីបសិម្ពលីវនារាម (ហៅវត្តកោះរកា) ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមជម្រាបថា ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សាគឺជារដូវភ្លៀង ដែលនាំអោយព្រះសង្ឃមានការពិបាក និមន្តបិណ្ឌបាត្រទៅតាមទីដ្ឋាននានា ដូច្នេះទៀនវស្សា ទេយ្យទាន និង ទេយ្យវត្ថុ ផ្សេងៗ ដែលនឹងត្រូវវេប្រគានព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុត និងនាំមកនូវបុណ្យកុសល ពេញបរិបូរណ៌ ជួយបំភ្លឺផ្លូវទៅអនាគតជាតិ ។

ចំពោះទេយ្យទានទេយ្យវត្ថុ ដោយសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ប្រគេនជូនវត្តកោះរកា រួមមាន៖ ទៀនវស្សា១គូ អង្ករ១បេ មី១កេស ទឹកសុទ្ធ១កេស ទឹកផ្លែឈើ១កេស ទឹកត្រី១យួរ ត្រីខ១យួរ ទឹកដោះគោឆៅ១ឡូ ជើងពាន១គូ នំនែក និងបច្ច័យ១លានរៀល ព្រមទាំងចែកជូនថវិកាជូន លោកតាអាចារ្យ លោកតាលោកយាយផងដែរ៕