Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គម្រោងស្ថាបនាផ្លូវ២ខ្សែ ក្នុងឃុំនួន០២ នៃស្រុកមេមត់ ត្រូវបានដាក់ដំណើរការដេញថ្លៃ

  • បោះពុម្ព

ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ នេះ នៅសាលាស្រុកមេមត់ បានធ្វើពិធីដាក់សំណើរដេញថ្លៃគម្រោងមូលនីធិឃុំ/សង្កាត់ ឆ្នាំ២០២១ ចំនួន ០២ គម្រោង រួមមាន ឃុំ គគីរ និង ឃុំរំចេក ស្រុកមេមត់

ដើម្បីដំណើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ស្រេង លី អភិបាល ស្រុកមេមត់ លោកនាយកស្តីទីតំណាងទីចាត់ការផែនការ និង វិនិយោគខេត្ត គណៈកម្មាការលទ្ធកម្មរបស់ឃុំពាក់ព័ន្ធ មន្រ្តីបច្ចេកទេសចុះជួយឃុំ ទាំង ពីរ ព្រមទាំងតំណាងក្រុមហ៊ុនដែលមានបំណងចូលរួមការដេញថ្លៃគម្រោងផងដែរ។

ក្នុងឱកាសនោះដែរ លោក ស្រេង លី អភិបាល ស្រុកមេមត់ ក៏បានលើកឡើង និងសង្កត់ធ្ងន់ថា រាល់ការបើកសំណើរដេញថ្លៃលើគម្រោងមូលនីធិឃុំ/សង្កាត់ ចាំបាច់ត្រូវគោរពគោលការណ៏អោយបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំ ស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ/សង្កាត់ ជាធរមាន ដើម្បីធានាតម្លាភាព យុត្តិធម៌ គុណភាព ដែលអាចទទួលយកបានទាំងអស់គ្នា។

ដោយអនុវត្តន៏តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលឃុំ/សង្កាត់ គម្រោងដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេ និងផ្លូវក្រាលគ្រួសធម្មជាតិ ចំនួន ០២គម្រោង ដំណើរការទៅដោយរលូន ជាលទ្ធផល ឃុំរំចេក គម្រោងសាងសង់ផ្លូវគ្រួសធម្មជាតិ ប្រវែង ២,៧០០ម៉ែត្រ ទទឹង ០៥ ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ចំនួន ១០៧,៦០១,៤០១ រៀល មានក្រុមហ៊ុនដាក់ពាក្យចូលរួមដេញថ្លៃ ចំនួន ០៥ ក្រុមហ៊ុន ដោយក្រុមហ៊ុន ដេញថ្លៃបាន គឺ ក្រុមហ៊ុន ហន់ សោភ័ណ្ឌ ដេញបានក្នុងតម្លៃ ២៦,៧៣០.០០០ រៀល និង ឃុំគគីរ គម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង ៣៥០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ចំនួន ១៨០,៥៦០,៦៨៩ រៀល ដោយមានក្រុមហ៊ុនដាក់ពាក្យចូលរួមដេញថ្លៃ ចំនួន ០៤ ក្រុមហ៊ុន ហើយក្រុមហ៊ុនដេញថ្លៃបាន គឺ ក្រុមហ៊ុន វ៉ាន់ សុធី ដេញបានក្នុងតម្លៃ ១៧១,០០០.០០០ រៀល។

នាឱកាសនោះដែរ លោកតំណាងទីចាត់ការផែនការ និង វិនិយោគខេត្តត្បូងឃ្មុំ បានបន្ថែមថា តាមទិដ្ឋភាព ជាក់ស្តែងការដេញថ្លៃគម្រោងមូលនិធិឃុំ ទាំង ២ ក្នុងមូលដ្ឋានស្រុកមេមត់នេះ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងត្រឹមត្រូវ តាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃ ខណៈប្រធានគណៈកម្មការលទ្ធកម្ម ព្រមទទួលគម្រោង ។

តមកពេលបញ្ចប់ លោក ស្រេង លី អភិបាលស្រុក ក៏បានមានប្រសាសន៏ថា ក្រោយការដេញថ្លៃសូមអោយក្រុមហ៊ុនអ្នកទទួលការដែលទទួលបានសិទ្ធិទាំងអស់ ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវទាំងនោះមានគុណភាព បម្រើផលប្រយោជន៏ប្រជាពលរដ្ឋបានយូរអង្វែង ។

ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ត្រូវគោរពតាមការនែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តត្បូងឃ្មុំ ៕