Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥទ្ធិពល​គ្រឿងញៀន បុរស​ម្នាក់ កាប់​បុរស​ម្នាក់ទៀត ស្លាប់ ពេល​កំពុង​ហូបបាយ

  • បោះពុម្ព

បុរសជាអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់បានយក កាំបិតខ្វែវ កាប់ទៅលើបុរសម្នាក់ទៀត ពីខាងក្រោយខ្នង ស្ទើរដាច់ក្បាល ធ្លាក់ពីលើស្មា បណ្តាលឱ្យជនរងគ្រោះ រូបនោះ ផ្កាប់មុខស្លាប់ នៅលើប៉ៅអ៊ី ក្បែរផ្ទះស្ថិតក្នុង ភូមិត្បូង

វត្ត ឃុំ-ស្រុកមេមត់ នៅព្រឹកថ្ងៃទី ២៧ កក្កដា នេះ។

ប៉ុន្តែក្រោយកើតហេតុឃាតកម្មនេះ កម្លាំងនគរបាល បានឡោមព័ទ្ធ បន្ទប់លាក់ខ្លួន របស់ជនសង្ស័យ ដោយបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកទម្លាយជញ្ជាំង ទើបជននោះ ប្រគល់ខ្លួនឱ្យចាប់តាម សម្រួល ដោយមានវត្ថុតាង កាន់នឹងដៃ កាំបិតខ្វែវមួយ ពូថៅមួយ និងដែកឆាបមួយ និងមានរបួសជើងបន្តិច ដោយខ្លួនឯង។

មន្ត្រីនគរបាល បាននិយាយថាៈ បុរសរងគ្រោះ ដែលបានស្លាប់ ឈ្មោះ គីម ចាន់ អាយុ ៣២ ឆ្នាំ មានស្នាមរបួសចំ ក ពីខាងក្រោយដាច់ឆ្អឹង ដោយមុតកាំបិត។

ចំណែកជនល្មើស ឈ្មោះ ហាយ សីហា អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ជាមួយជនរងគ្រោះដែរ។

ប្រភពនោះ បានបន្តថាៈ ជនសង្ស័យ ជាមនុស្សប្រើប្រាស់គ្រឿងញៀន រហូតហៅថា បែកថ្នាំ គឺបានលបលួច ដើរពីក្រោយ យកកាំបិត កាប់លើជនរងគ្រោះពេលកំពុង អង្គុយ ហូបបាយព្រឹក បណ្តាលឱ្យដួលស្លាប់ ក្នុងថ្លុកឈាម។ ជុំវិញករណីនេះ ខាងមន្ត្រីនគរបាលជំនាញ បានកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕