Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរខេត្តត្បូងឃ្មុំបន្តរឹតបន្តឹងតាមច្រកព្រំដែនតាមការនែនាំរបស់រាជរដ្ឋាភិបាល តែការចរាចរណ៍ទំនិញគឺនៅមានសកម្មភាពជាធម្មតា

  • បោះពុម្ព

ត្បូងឃ្មុំ ៖ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចបិតច្រកព្រំដែន ទាំងអស់ជាមួយ ប្រទេសវៀតណាម អាជ្ញាធរខេត្តត្បូងឃ្មុំ ដែលជាខេត្ត មួយជាប់ព្រំប្រទល់ មានច្រកព្រំដែនចំនួន ៧ បានបន្តរឹតបន្តឹង យ៉ាងខ្លាំងដោយមិនអនុញ្ញាតិ ឳ្យប្រជាជនប្រទេសទាំង២ ឆ្លងជាដាច់ខាត ខណៈអនុញ្ញាតិ ឳ្យតែមានការ ផ្លាសប្តូរទំនិញគ្នា នៅចំនុចសូន្យ តែប៉ុណ្ណោះ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ឳ្យដឹងថា អាជ្ញាធរខេត្ត បានដាក់កម្លាំងយាម យ៉ាងតឹងរឹង តាមច្រក ព្រំដែនទាំងអស់ បូកទាំងច្រករបៀងផង ដើម្បីទប់ស្កាត់ការលួច ឆ្លងដែនរបស់ប្រជាជន ប្រទេសទាំង២ តែចំពោះការផ្លាសប្តូរ ទំនិញគ្នាគឺនៅធ្វើជាធម្មតា ។

លោក ផាន់ គឹមសន ប្រធានច្រក ព្រុំដែនអន្តរជាតិ ត្រពាំងផ្លុង បានឳ្យដឹងទៀតថា សព្វថ្ងៃនេះសម្រាប់ការ ធ្វើចរាចរណ៍ទំនិញ គឺនៅអនុវត្តធម្មតា ទាំងខាងកម្ពុជា និងវៀតណាម ដោយផ្លាសប្តូរអ្នកបើកបរ និងក្បាលរថយន្ត នៅចំនុចសូន្យ ជាមួយនិងការបាញ់ អាល់កុលមិនផ្លាសប្តូរគ្នា ។

លោក បន្តថា ក្រោយមានបទបញ្ជា របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ខាងមន្រ្តីមានសមត្ថកិច្ច គឺបានដាក់កម្លាំង ២៤ ម៉ោង ដើម្បីយាមកាម ក្នុងនោះខាងវៀតណាម ក៏ដាក់កម្លាំងទប់ ដូចគ្នាដែរ ។

ជាមួយគ្នានោះលោក ម៉ួន សុភាព ប្រធានច្រកព្រំដែនទ្វេភាគ្គីដា មានប្រសាសន៍ថា ការចរាចរទំនិញ គឺមិនមានអ្វីផ្លាសប្តូរទេ គឺនៅមានសកម្មភាព ជាធម្មតា តែក្នុងរយៈពេលចុងក្រោយនេះ គឺមានការធ្លាក់ចុះបន្តិច ខណៈការធ្លាក់ចុះនេះ មិនមែនដោយសារ ការរឹតបន្តឹងនោះទេ គឺដោយសាររដូវនេះ កសិផលរបស់ខ្មែរ មិនសូវមាននាំចេញ ដោយឡែកសម្រាប់ តាមច្រករបៀងវិញ គឺមន្រ្តីមានសមត្ថកិច្ច ពាក់ព័ន្ធបានដាក់ កម្លាំងយាម ជាប់ជាប្រចាំ ដោយមិនអនុញ្ញាតិ ឳ្យប្រជាប្រទេសទាំង២ ឆ្លងកាត់ជាដាច់ខាត ។

លោកបន្តថា បញ្ហាលួចឆ្លងកាត់ របស់ប្រជាជនប្រទេសទាំង ២ គឺមិនមាននោះទេ ព្រោះទាំងខាង កម្ពុជាយើង ទាំងខាងវៀតណាម គឺដាក់វិធានបិតខ្ទប់ដូចគ្នា ៕