Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋភូមិថ្នល់ថ្មី តវ៉ាសូមឲ្យអាជ្ញាធរក្រុងសួងចាត់វិធានការដល់ជនល្មើសរំលោភកាយថ្នូរសាកសពបំបាត់ភស្តុតាង ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

  • បោះពុម្ព

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ ភូមិថ្នល់ថ្មី បាននាំគ្នាតវ៉ា សូមឲ្យអាជ្ញាធរ ក្រុងសួង ខេត្តត្បូងឃ្មុំ ចាត់វិធានការ ដល់ជនល្មើស ដែលយកគ្រឿងចក្ រទៅកាយរំលោភ បំបាត់ភស្តុតាងថ្នូរ សាកសពចំនួន៦ ដើម្បីយកដីនេះ ធ្វើជាកម្មសិទ្ធិ នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៥ នៅចំណុចទួល ត្រពាំងស្វាយ ស្ថិតក្នុងភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

បើតាមការអះអាង ពីប្រជាពលរដ្ឋ ភូមិថ្នល់ថ្មី បានបញ្ជាក់ថា ដីទំនាស់ចំណុចទួល ត្រពាំងស្វាយនេះ មានទំហំជាង ៤ហិចតា ជាដីសមូហភាព ជាដីរួម របស់អ្នកភូមិថ្នល់ថ្មី ទុកសម្រាប់បញ្ចុះ សាកសពតាំងពី មុនទសវត្សឆ្នាំ ១៩៧០មកម្លេះ ។ លុះរហូតដល់ ពេលបច្ចុប្បន្ នមានអ្នកភូមិរួមមាន៖ ១-ឈ្មោះ ឈាង ឈឿន .២-ឌឹម ប្រុស និងទី៣-ឈ្មោះ អ៊ីម អោក បានទៅសុំ ចាស់ទុំជាតំណាង គណៈកម្មាភូមិ ដើម្បីសុំដីដាំដំណាំ មាន ស្ពៃ ស្រូវ….ជាដើម ។

ដល់ពួកខ្លួនធ្លាប់ បានអាស្រ័យផល លើដីនេះ ស្របពេលដែលទីផ្សារដី មានហាងឆេង ទៀតផងនោះ ខ្លួនក៏ឆ្លៀតឧិកាស អះអាងថា ជាដីរបស់ខ្លួន ហើយក្រុមនេះ បានទៅត្រូវរូវជាមួយ ភូមិបាលចេញ ជាចុងសន្លឹក ដោយមាន បញ្ជាក់ពីទំហំច្បាស់លាស់ ដោយគ្មានការប្រឹក្សា អង្កេតពីប្រវត្តិ សួរនាំជាមួយចាស់ទុំ ក្នុងស្រុកនេះសោះ ។

ជាងនេះទៀត លោក ឈាង ឈឿន បានបង្ករំលោភ កាយបំពាត់ភស្តុតាង ថ្នូរសាកសពចំនួន៦ វាតយកដីត្រពាំងស្វាយ ធ្វើជាកម្មសិទ្ធិ បន្ថែមទៀត ទើបប្រជាពលរដ្ឋ នាំគ្នាមកធ្វើការតវ៉ាបែបនេះ  ។ ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា មានចំណុចខ្លះទៀត ក្នុងរង្វង់ដីនេះ មានការពុះច្រៀកលក់ ដោយមានការត្រូវ រូវគ្នាជាមួយ អាជ្ញាធរ និងភូមិបាលក្រុង តែម្តង ពីព្រោះដីនេះជាសម្បត្តិរួម សម្បត្តិសមូហភាព ជាដីត្រពាំង  គ្មានបុគ្គលណាមានសិទ្ធិរំលោភ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បានឡើយ នេះតាមបើតាមច្បាប់ ភូមិបាល ។

មានអ្នកកាន់កាប់ គឺមានការបើកភ្លើង ខៀវពីអាជ្ញាធរ និងជំនាញភូមិបាល ។ ប្រជាពលរដ្ឋតវ៉ា ក្នុងគោលបំណង សូមឲ្យអាជ្ញាធរ មានសមត្ថកិច្ច ជួយដោះស្រាយ ដើម្បីរក្សាដីនេះ ជាដីសម្បត្តិរួម របស់អ្នកភូមិឡើងវិញ និង សូមឲ្យអាជ្ញាធរ ចាត់វិធានការតានច្បាប់ ទៅលើជនល្មើស ដែលបានបំផ្លិច បំផ្លាញថ្នូរសាកសព របស់បងប្អូនក្នុងភូមិនេះ  ។

លោក ចាប ដុំ មេភូមិថ្នល់ថ្មី បានបញ្ជាក់ទាំងមិន ច្បាស់លាស់ថា គាត់មិនបានដឹងពី ប្រវត្តិដីនេះ មិនច្បាស់លាស់ទេ គ្រាន់តែដឹងថា ដីនេះជាដី ទុកសម្រាប់កប់ សាកសពមែន ហើយអ្នកកាយដីថ្នូរសាកសពនោះ មិនបានជំរាបឲ្យភូមិដឹងទេ ឥលូវនេះបងប្អូនប្រជាពលរដ្ឋ បានដាក់ពាក្យបណ្តឹង ដល់ប៉ុស្តិ៍នគរបាល វិហារលួង ដើម្បីដោះស្រាយ ទៅតាមច្បាប់ ។

លោក ជា សុខរិទ្ធ អភិបាលក្រុងសួង បានបញ្ជាក់ដែរថា គាត់ទើបដឹងថា មានពាក្យបណ្តឹង ដល់ប៉ុស្តិ៍វិហារលួងហើយ ហើយគាត់បានឲ្យ កម្លាំងចុះស្រាវជ្រាវ អង្កេតសួរនាំ និងដោះស្រាយ សម្របសម្រួល ដើម្បីជាប្រយោជន៍ទាំងអស់គ្នា  ៕