Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរខេត្ដត្បូងឃ្មុំ ចុះរៀបចំប្រព័ន្ធលូ បញ្ជៀសការ ជនលិចក្រុងសួង នៅរដូវវស្សា

  • បោះពុម្ព

ត្បូងឃ្មុំ ៖ អភិបាលរងខេត្ដត្បូងឃ្មុំ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០១៥នេះ បានដឹកនាំ ក្រុមការងារ និងគណៈកម្មាការ ផ្សារសួង ចុះទៅរៀបចំប្រព័ន្ធលូ ដោយជួលកម្មករឱ្យចុះស្ដារនៅក្នុងផ្សារនិង ជុំវិញផ្សារសួង ក្រុងសួង គោល បំណងកាត់ បន្ថយនិងបញ្ជៀសការ ជន់លិចនៅរដូវវស្សា និងមានភ្លៀងធ្លាក់ ។

  ឯកឧត្តម ហាក់ សុខមករា បានថ្លែងឱ្យដឹង ថា ក្រុមការងារបាន ពិនិត្យមើលបញ្ហានិង ការស្ដារលូនៅក្នុងផ្សារ ទាំងតូច ទាំងធំ ព្រម ទាំងការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវនៅ ជុំវិញផ្សារ ពីព្រោះបើគ្មានការរៀបចំទេ និងធ្វើឱ្យមាន ការជន់លិចជាក់ ជាមិនខានឡើយនារដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន ។អភិបាលរង ខេត្ដ បានបន្ដថា ក្រោយពីបញ្ចប់ការត្រួត ពិនិត្យនិងស្ដារលូ នៅក្នុងផ្សាររួចមក លោក នឹងក្រុម ការងារ បានចុះពិនិត្យ បន្ដនៅជុំវិញក្រុង គឺកន្លែងដែលត្រូវបង្ហូរ ទឹកចេញក្រៅក្រុង ។

ឯកឧត្តម ហាក់ សុខមករា បានបន្ដទៀតថា លោកនឹងក្រុមការងារ ក៏បានចុះទៅពិនិត្យ មើលនិងរៀបចំធ្វើប្រព័ន្ធលូ នៅជុំវិញបេន រថយន្ដ ព្រមទាំងជួសជុល ផ្លូវនៅមុខបេន ដែលចាប់ផ្ដើម ឡើងនៅខែមេសាខាងមុខនេះ ។ ឯកឧត្តម  ហាក់ សុខមករា បានលើកឡើង ទៀតថា អាជ្ញាធរខេត្ដត្បូងឃ្មុំ បាននឹងកំពុង ខិតខំរៀបចំហេដ្ឋារចនា សម្ព័ន្ធនៅក្នុងក្រុង ដើម្បីបង្កើន សោភ័ណភាព ក៏ដូចជាការទាក់ ទងពីភ្ញៀវជាតិ និងអន្ដរជាតិផងដែរ ។

ចំពោះការងារទាំងនេះ អភិបាលរង ខេត្តត្បូងឃ្មុំ បានជំរុញឲ្យគណៈកម្មាការ ផ្សារសួង និងខាងបេនរថយន្ត ត្រូវរៀប ចំស្តារ ប្រព័ន្ធលូទាំងនេះ ឲ្យបានល្អខាងអាជ្ញាធរ ជាអ្នកត្រួតពិនិត្យមើលពីលើ៕