Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសផ្សព្វផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ០៧ភូមិ ស្ថិតនៅឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែលជា កង្វល់របស់ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋានត្រូវ ដោះស្រាយ ហើយដើម្បី ឲ្យផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំក្រុម កាងារសុរិយាដី ដើម្បីធ្វើការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈមាន លក្ខណៈជាប្រព័ន្ធ ។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ នៅក្នុងបរិវេណ វត្តអម្ពវនារាម (ហៅវត្តស្វាយមីង) ស្ថិតនៅភូមិស្វាយមីង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រកាសផ្សព្វផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈ ជាប្រព័ន្ធ ចំនួន ០៧ភូមិ ស្ថិតនៅឃុំ អំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ធួន ជេដ្ឋា ប្រធានមន្ទីររៀប ចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និង ជានាយកចាត់ការ កម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ខេត្តត្បូងឃ្មុំ និងលោក រស់ សុខន អភិបាល នៃគណៈអភិបាល ស្រុកអូរាំងឪ ដោយមានការអញ្ជើញ ចូលរួមពី អភិបាលរងស្រុក ប្រធានការិយាល័យ ស្រុក និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ឆេង ផល្លា ប្រធានគ្រប់គ្រង ការងារតំបន់វិនិច្ឆ័យ ស្រុកអូរាំងឪ បានឡើងអានរបាយ ការណ៍រួចមក លោក ធួន ជេដ្ឋា បានគូសបញ្ជាក់ថា ៖ ក្រុមការងារ បានចាប់ផ្ដើមអនុវត្ត ការងារចុះបញ្ជីដីធ្លី ដែលមាន លក្ខណៈជាប្រព័ន្ធ នៅក្នុងស្រុក អូរាំងឪនេះ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៩ មក ហើយមកដល់ពេលនេះ ក្រុមការងារយើង បានសំរេចលទ្ធ ដូចខាងក្រោម៖ ទិន្នន័យដែលធ្វើការ ប្រមូលបានចំនួន ៨៦១៨២ក្បាលដី ទិន្នន័យដែល បញ្ចូលក្នុងកុំព្យូទ័រ បានចំនួន ៨៦១៨២ ក្បាលដី ទិន្នន័យដែល គូរក្នុងកុំព្យូទ័រ បានចំនួន ៨២២០៥ក្បាលដី និងប្រកាសចែកប័ណ្ណ បានចំនួន៦៦ ៩៨៥ក្បាលដីរួចមកហើយ។

លោក បន្តទៀតថា៖ នៅថ្ងៃនេះដែរ ក្រុមការងារបានធ្វើ ការបិទប្រកាស ផ្សព្វផ្សាយ នូវទិន្នន័យជាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំ អំពិលតាពក ចំនួន០៧ភូមិទៀត ដែលមានក្បាលដី សរុបចំនួន ៧៥៣៣ក្បាលដី គឺ ភូមិជ្រៃតាសូ ឃុំអំពិលតាពក មានចំនួន ៩៩៣ក្បាលដី ភូមិទំពាំងបង្កង់ ឃុំអំពិលតាពក មានចំនួន ៤៤៤ក្បាលដី ភូមិព្រៃស្រឡៅ ឃុំអំពិលតាពក មានចំនួន ១៧០៤ក្បាលដី ភូមិទួលតាណប់ ឃុំអំពិលតាពក មានចំនួន ១៤៨០ក្បាលដី ភូមិមាសស្នេហ៍ ឃុំអំពិលតាពក មានចំនួន ១៤៨៨ក្បាលដី ភូមិស្វាយរលួស ឃុំអំពិលតាពក មានចំនួន ១៩៨២ក្បាលដី ភូមិស្វាយតាឡក ឃុំអំពិលតាពក មានចំនួន ៤៦២ក្បាលដី ។

លោក ធួន ជេដ្ឋា និងលោក រស់ សុខន បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ទាំងអស់ ដែលបានចូលរួម សហការណ៍ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បីធ្វើការវាស់វែង ឲ្យធ្វមានលក្ខណៈ ងាយស្រួល និងឆាប់រហ័ស ។ ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដីទាំងអស់ នៅពេលចុះបញ្ជីរដីធ្លី បាននាំ ទាំងប្ដីប្រពន្ធ និងនាំយកមកជាមួយ នូវឯកសារផ្ទាល់ ខ្លួនក្នុងនោះ រួមមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអពារហ៍ពិពារហ៍ និងសៀវភៅគ្រួសារ ធ្វើឲ្យមានភាព ងាយស្រួល ដល់ក្រុមការងារ វាស់វែង និងរៀបចំប័ណ្ណកម្មសិទ្ធិ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋ បានឆាប់រហ័ស។

ទន្ទឹមនឹងនេះដែរ ចំពោះអាណាព្យាបាលឬឪពុកម្ដាយ ដែលមានបំណងចែកដី  ឲ្យកូនចៅ អាចរៀបចំ ធ្វើការបែងចែក នៅពេលនេះបាន ៕