Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិក្ខាសាលាថ្នាក់ខេត្តស្ដីពី ការផ្សព្វផ្សាយដំណើរការបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្រ ឆ្នាំ២០១៥

  • បោះពុម្ព

ត្បូងឃ្មុំ ៖ កាលពីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅសាលា ខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាថ្នាក់ខេត្តស្ដីពី ការផ្សព្វផ្សាយ ដំណើរការបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្រ ឆ្នាំ២០១៥

ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន ប៉ុនធឿន រដ្ឋលេខាធិការ ក្រសួងផែនការ និងឯកឧត្តម លីឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលរងក្រុង -ស្រុក រួមទាំងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

ឯកឧត្តម លី ឡេង បានឡើងអាន សុន្ទរកបញ្ជាក់ថា ៖ ខេត្តត្បូងឃ្មុំ គឺជាខេត្តបង្កើតថ្មី ដោយបំបែកចេញពី ខេត្តកំពង់ចាម និងត្រូវដាក់ឲ្យ ដំណើរការជាផ្លូវការ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ កន្លងមក ។ ខេត្តត្បូងឃ្មុំ ចែកចេញេជា ០១ក្រុង មាន ០២សង្កាត់ និងស្រុកចំនួន ០៦ស្រុក មានឃុំចំនួន ៦២ឃុំ ភូមិរដ្ឋបាលស្មើនិង ៨៦៥ភូមិ ខេត្តត្បូងឃ្មុំ ស្ថិតនៅទិសបូព៌ា នៃប្រទេសកម្ពុជា ដែលមានផ្ទៃដីសរុប ៥២៣,៨៦០ គម២ ខេត្តត្បូងឃ្មុំ មានគ្រួសារសរុប ១៧៤,០៤៨គ្រួសារ មានប្រជាពលរដ្ឋ សរុប ៨១៨,៨៦២នាក់ ចំនួនស្រ្តីសរុប ៤១៧,១៤៩នាក់ ។

ខេត្តត្បូងឃ្មុំ មានអំណោយផលធម្មជាតិ យ៉ាងល្អប្រសើរដល់ ដំណាំកសិកម្ម កសិឧស្សាហកម្ម និងជលផល ប្រជាជនភាគច្រើន ប្រកបមុខរបរកសិកម្ម ប្រមាណ ៨៥% មុខរបរអាជីវកម្ម ១៤% និងប្រកបមុខរបរផ្សេងៗទៀត ប្រមាណ១% ធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាព កាន់តាប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយអត្រាភាពក្រីក្រ ក៏មានការថយ ជារៀងរាល់ឆ្នាំ ។

ឯកឧត្តម បានបន្តទៀតថា៖ កន្លងមកការធ្វើ អត្តសញ្ញាណកម្ម គ្រួសារក្រីក្របានពីរលើក -លើកទី១ អនុវត្តបានចំនួន៣ ស្រុក គឺ ស្រុកតំបែរ ស្រុក ពញាក្រែក និងស្រុក មេមត់ -លើកទី២ អនុវត្តបាន ចំនួន៦ ស្រុក ១ក្រុង ឃុំ ចំនួន៦២ សង្តាត់ ចំនួន២ និងភូមិ ចំនួន៨៦៤ បានរកឃើញគ្រួសារក្រីក្រ ប្រភេទ ១ចំនួន ១៣,៧៣៤ គ្រួសារ គិតជាភាគរយ ៨.១២% និងប្រភេទ ២ចំនួន ២០,៤៣៤គ្រួសារ គិតជាភាគរយ ១២.០៨% ។

ឆ្នាំកន្លងទៅ មន្ទីរផែនការ បានផ្សព្វផ្សាយ ប័ណ្ណសមធម៌គ្រប់ភូមិ និងជំរុញឲ្យមានការប្រើប្រាស់ យ៉ាងទូលំទូលាយ នូវទិន្នន័យគ្រួសារក្រីក្រ ដែលប្រមូល បានតាមរយៈកម្មវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ។

ឯកឧត្តម ប៉ាន ប៊ុនធឿន បានប្រសាសន៍ថា ៖ សិក្ខាសាលា ផ្សព្វផ្សាយស្ដីពី ដំណើរការធ្វើ បច្ចុប្បន្នកម្មទិន្នន័យ គ្រួសារក្រីក្រ ដែនឹងប្រព្រឹត្ត ទៅរយៈពេល មួយចំនួនព្រឹកនេះ មានគោលបំណងសំខាន់ គឺដើម្បីឲ្យសិក្ខារកាមទាំងអស់ ឲ្យបានយល់ជ្រួតជ្រាប៖ អំពីខ្លឹមសារ នៃនីតិវិធី អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ សារៈសំខាន់ នៃទិន្នន័យគ្រួសារក្រីក្រ សម្រាប់ធ្វើជា ឧបករណ៍ ក្នុងការរៀបចំផែនការ សកម្មភាព ដើម្បីផ្ដល់សេវា និងជំនួយផ្សេងៗ ដល់គ្រួសារក្រីក្រ ឲ្យចំគោលដៅពិតប្រាកដ ផ្ដល់កិច្ចសហប្រតិបត្តិការ និងបង្កលក្ខណៈ ងាយស្រួល ដល់ដំណើរការ បច្ចុប្បន្នកម្មទិន្នន័យ គ្រួសារក្រីក្រ នៅមូលដ្ឋានផងដែរ។

ឯកឧត្តម បានផ្ដាំផ្ញើ ដល់អ្នកគ្រប់គ្រង គម្រោងកំណត់ អត្តសញ្ញាណកម្ម ថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំងការ ធ្វើបទបង្ហាញ ទាំងអស់ ដែលមានវត្តមាន ក្នុងការផ្សព្វផ្សាយនេះ សូមឲ្យខិតខំត្រង់ ត្រាប់ស្ដាប់ការបង្ហាញ ឯកសារទាំងស្រុង និងក្រុមប្រឹក្សាឃុំ -សង្កាត់ និងអនុវត្ត គម្រោងនេះ នៅតាមភូមិ គ្រប់ភូមិឲ្យបាន លទ្ធផលល្អ តាមកាលកំណត់ ប្រកបដោយគុណភាព និងជោគជ័យផងដែរ ៕