Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីផែនការវិនិយោគ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកសិក្ខា សាលាសមាហរណកម្ម នៃកម្មវិធី ផែនការវិនិយោគ ខេត្តត្បូងឃ្មុំ ដែលរៀបចំឡើង ដោយមន្ទីផែនការ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក ព្រមទាំងមន្ត្រី ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

នៅក្នុងសិក្ខាសាលានេះ មានគោលបំណង៖ កៀរគរធនធាន សម្រាប់គាំទ្រ គម្រោងវិនិយោគនានា ដែលលើកឡើងដោយ ខេត្ត/ក្រុង/ស្រុក សម្របសម្រួល និងធ្វើអោយមាន សង្គតិភាពរវាង គម្រោង នៃកម្មវិធីវិនិយោគខេត្ត ជាមួយនឹង គម្រោងនៃកម្មវិធី វិនិយោគក្រុង ស្រុក និងគម្រោងរបស់ បណ្តាអង្គការជាតិ អន្តរជាតិ និងវិស័យឯកជន ពង្រឹងកិច្ចសហការ រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ធនានា ។

នាក្នុងឳកាសនៃការ បិទអង្គសិក្ខាសិលានោះ៖ គណៈអធិបតី ក៍បានសំណូមពរ អោយមន្ទីរ អង្គភាព ការិយាល័យ អង្គការសង្គមស៊ីវិល និងសប្បុរសជន បង្កើនកិច្ចសហការណ៍ ក្នុងការកៀរគរ ធនធាន សម្រាប់គាំទ្រ គម្រោងវិនិយោគនានា ដែលលើកឡើងដោយ ខេត្ត/ ក្រុង/ ស្រុក សម្របសម្រួល និងធ្វើអោយមាន ភាពស៊ីសង្វាក់គ្នា រវាងគម្រោង នៃកម្មវិធី វិនិយោគខេត្ត ជាមួយនឹង គម្រោងនៃ កម្មវិធីវិនិយោគ ក្រុង/ស្រុក រួមទាំងពង្រឹង កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាល ក្រុង/ស្រុក និងភាគីពាក់ព័ន្ធនានា ដើម្បីពន្លឿន នូវការកាត់បន្ថយ អត្រាភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ៕

 

 

 

ដោយ៖ វ៉ាន់ វីរៈ