Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរស់នៅសហគមន៍ជំនុំពលមានរិទ្ធិ ត្រូវបានផ្ដល់ ជី និងពូជស្រូវ ក្រោមគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ -ហិរញ្ញប្បទានបន្ថែម

  • បោះពុម្ព

ត្បងឃ្មុំ ៖  ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ នៅសហគមន៍ ជំនុំពល មានរិទ្ធិ ស្ថិតនៅភូមិ ជំនុំពល ឃុំ ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំ ពិធីផ្ដល់ជី និងពូជស្រូវ ដល់ប្រជាពលរដ្ឋ ចំនួន៣៩ គ្រួសារ ដែលរស់នៅសហគមន៍ ជំនុំពលមានរិទ្ធិ ដែលជាក្រុមខ្លាំង ក្នុងក្រុមជួយខ្លួនឯង

ក្រោមការឧបត្ថម្ភគាំទ្រពី គម្រោងឧបត្ថម្ភ ស្បៀងបន្ទាន់ និងហិរញ្ញប្បទាន បន្ថែម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយក គម្រោងឧបត្ថម្ភស្បៀងបន្ទាន់ - ហិរញ្ញប្បទានបន្ថែម ដោយមាន ការអញ្ជើញ ចូលរួមពី អភិបាលរងស្រុក មេភូមិ មេឃុំ មន្ត្រីជំនាញ ថ្នាក់ខេត្ត និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

លោកស្រី អ៊ឹង សុខឃាង អភិបាល រងស្រុកមេមត់ បានអានរបាយ ការណ៍បញ្ជាក់ថា ៖ ភូមិជំនុំពល មានផ្ទៃដីសរុប ៣២៧២ ហិចតា ក្នុងនោះដីចំការ ២៧២៣ ហិចតា ដីស្រែ ៥៤៩ ហ.ត មានចំនួន គ្រួសារសរុប ២២៣គ្រួសារ ប្រជាពលរដ្ឋសរុប ១០៨២នាក់ ប្រុស ៥១៤នាក់ នៅក្នុងចំណោម ២២៣គ្រួសារ មាន ១៨០គ្រួសារ ដែលប្រកបរបរ កសិកម្ ម។

លោកស្រី បន្តទៀតថា ៖ ស្រុកបានទទួលគម្រោង ឧបត្ថម្ភស្បៀងបន្ទាន់ -ហិរញ្ញប្បទានបន្ថែមចំនួន ០៤ឃុំ រួមមានឃុំជាំក្រវៀន ឃុំជាំ ឃុំកន្លូង ឃុំជាំតាម៉ៅ ឃុំទាំង០៤នេះ  បានធ្វើវេទិការ កសិករ បានបញ្ចប់ចំនួន ៣ឃុំ រួចមកហើយ នៅសល់ភូមិកន្លូង ដែលមិនទាន់ បានធ្វើវេទិការ កសិករនៅឡើយ និងគ្រោងបណ្ដុះ បណ្ដាល បណ្ដុះផ្សិតនិង ធ្វើជីកុំប៉ុស្ថិ៍ មកដល់ពេលនេះ កំពុងនិងដំណើរការ ផងដែរ ។

ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ មានប្រសាសន៍ថា ៖ គម្រោងឧបត្ថម្ភ ស្បៀងបន្ទាន់ និងហិរញ្ញប្បទានបន្ថែម បានគាំទ្រពី រាជរដ្ឋាភិបាល ដោយមានកិច្ច សហការពី ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ក្នុងកម្មវិធី កសិកម្ម និង សន្តិសុខស្បៀង ពិភពលោក ជាគ្រោងដែលសំខាន់ ក្នុងការអភិវឌ្ឍឃុំ ទាំង៤ ក្នុងស្រុកមេមត់ មិនត្រឹមតែ ឃុំតាម៉ៅ នៅក្នុងស្រុកមេមត់ ប៉ុណ្ណោះទេ គឺមាន ១០០ឃុំ ក្នុងចំណោម ៣៣ស្រុក ១១ខេត្ត រួមមាន(ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង ព្រៃវែង តាកែវ កំពង់ស្ពឺ សៀមរាប កំពងធំ បន្ទាយមានជ័យ ឧត្ដរមានជ័យ ព្រះវិហារ ) ជាគោលដៅក្នុង គ្រោងស្បៀងបន្ទាន់ និងហិរញ្ញប្បទាន បន្ថែមនេះ បានជួយជន ក្រីក្រជិត ៥ម៉ឺនគ្រួសារ នៅទូទាំងខេត្ត  ក្នុងប្រទេសកម្ពុជា ផងដែរ ។ ឪ

ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ ក៏បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុក ដាក់ដើម្បីយក ទៅអនុវត្តក្នុង ការប្រើប្រាស់ជី  និងពូជស្រូវ អោយអស់លទ្ធភាព ក្នុងការបង្កបង្កើន ផលកសិកម្ម ពិសេសប្រជាកសិករ ទាំងអស់ ដែលបានទទួល ជី និងពូជស្រូវ នៅពេលនេះ សូមគោរពទៅតាម បទដ្ឋានបច្ចេកទេស នៃការណែនាំឲ្យបានល្អ ដើម្បីជាផល ប្រយោជន៍ កសិករ និងប្រជាពលរដ្ឋ ទូទាំងប្រទេស ។

 គូសបញ្ជាក់ថា ៖ គម្រោងឧបត្ថម្ភ ស្បៀងបន្ទាន់ និងហិរញ្ញប្ប ទានបន្ថែម បានផ្ដល់ជូនជី និងពូជស្រូវ ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ជំនុំពលមានរិទ្ធិ នាពេលនេះ មានជីដេអាប៉េ (DAP) ចំនួន ១១៥០ គីឡូក្រាម ជីអ៉ុយរ៉េ មានចំនួន ១៩០០ គីឡូក្រាម ជីសរុបមានចំនួន ៣,០៧៥គីឡូក្រាម និងស្រូវសែន ក្រអូបចំនួន ១,២២៥គីឡូក្រាម សរុបជាទឹកប្រាក់ អស់ចំនួន ២០លានរៀល ផងដែរ ៕