Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របរ ផ្សាំ បណ្តុះកូនឈើហូបផ្លែ ធ្វើឲ្យជីវភាពគ្រួសារ ប្រសើរឡើង

  • បោះពុម្ព

 ត្បូងឃ្មុំ៖ ការចាប់យកមុខរបរ  បណ្តុះ ផ្សាំ កូនឈើ ហូបផ្លែ គ្រប់មុខ របស់លោកពូ សូយ សីឡា នៅភូមិជប់ក្រៅ ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ ធ្វើឲ្យជីវភាពគ្រួសារ បានប្រសើរឡើង ។

បច្ចុប្បន្ន ប្រជាកសិករក្នុងខេត្ត និងក្រៅខេត្ត កំពុងចាប់អារម្មណ៍ ទទួលទិញប្រភេទ កូនឈើហូបផ្លែ យកទៅដាំ ជាលក្ខណៈគ្រួសារ និងសហគមន៍ មួយចំនួនផងដែរ ។

លោកពូ សូយ សីឡា ជាកសិករ បានបញ្ជាក់ ទាំងញញឹមថា កូនឈើហូបផ្លែ ដែលមានទីផ្សារ លក់ដាច់ជាងគេ មានដូចជា កូនស្វាយ តៃវ៉ាន់ ខ្នុរណាំងល្មៀត ដូងតឿ ស្វាយចន្ទីរ តាងែន សាវម៉ាវ ម្ឃុត ល្មុត និង ធូរេន ។ កូនឈើហូបផ្លែ គ្រប់ប្រភេទនេះ គាត់អាចលក់ ក្នុង ១ថ្ងៃ បានចំនួន ៥០០ដើម តែបើថ្ងៃមានធ្លាក់ភ្លៀង អាចលក់ពី៤ ទៅ ៥ថ្ងៃ ទើបអស់ ៥០០ដើម ហើយក្នុង ១ដើមតម្លៃពី ៥០០០រៀល ទៅ ៨០០០រៀល ទៅតាម ប្រភេទកូនឈើ ។នៅពេលកសិករ យកទៅដាំ កូនឈើចាប់ចាក់ ឬស រយៈពេល ៣ខែ យើងចាប់ប្រើជី លាមកគោ លាមកក្របី វានឹងចាប់ឲ្យផល ពេលវាមានអាយុ ២ឆ្នាំ ទៅតាមប្រភេទដី បើដី ខ្មៅ និងដីក្រហម ឲ្យផលកាន់តែល្អ ។

លោកពូ បានបញ្ជាក់ទៀតថា ចំពោះកូនឈើ ហូបផ្លែនេះ មានបងប្អូនក្នុងខេត្ត និងក្រៅខេត្ត តែងនាំគ្នាមកទិញ យកទៅដាំ ដើម្បីយកផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ ពួកគាត់ដែរ ។ ជាងនេះ ទៀតក៏នៅមានម៉ូយ មានដឹករឺម៉ក ដឹករថយន្ត កូរ៉េតូចៗ យកទៅលក់ចែកចាយ គ្រប់ច្រកល្ហក ក្នុងខេត្ត និងក្រៅខេត្ត ថែមទៀត ។ប្រជាកសិករ មានការគាំទ្រ ទិញកូនរុក្ខជាតិហូបផ្លែ យកទៅដាំ ជារៀងរាលថ្ងៃ គិតទៅ ១០ឆ្នាំ មកហើយ នេះជាសក្តានុពលមួយ ដែលញាំង ឲ្យគ្រួសារគាត់ មានជីវភាព កាន់តែប្រសើរឡើង ជាលំដាប់  ៕