Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីលាមកគោ កំពុងមានហាងឆេងល្អ សម្រាប់ដំណាំកសិកម្ម ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

 ត្បូងឃ្មុំ៖ បច្ចុប្បន្ន ប្រជាកសិករ បានប្រើ គ្រឿងចក្រ ដើម្បីសម្រួល ការងារ បង្កបង្កើនផល ធ្វើស្រែ ចំការ កាត់បន្ថយ ការចិញ្ចឹម សត្វពាហនៈ  មានគោ ក្របី

ជាហេតុបាន បណ្តាលឲ្យខ្សត់ ជីលាមកគោ និងក្របី ជាចាំបាច់ ស្របពេល ដែលដំណាំ ម្រេចកំពុង មានទីផ្សារ ផងនោះ តម្រូវឲ្យ ជីលាមកគោ ក្របី បានហក់ តម្លៃឡើង រហូតដល់ ១រថយន្តកូរ៉េ ចំណុះ ១តោន កន្លះតម្លៃពី ៤០ ទៅ ៤៥ម៉ឺនរៀល កសិករ ក្នុងខេត្តត្បូងឃ្មុំ បានទិញ យកទៅដាក់ ដំណាំ មានដូចជា ម្រេច កៅស៊ូ និងដំឡូង ។ ល ។

បើតាមការ ឲ្យដឹងពីលោក ឈុំ ស្រី ជាអ្នករកស៊ី ដឹកលាមក គោក្របីលក់ បានឲ្យដឹងថា សម្រាប់ខេត្តត្បូងឃ្មុំ មានរថយន្ត ប្រភេទកូរ៉េ ចំណុះ ១តោនកន្លះ មិនក្រោម ១០០គ្រឿង ទេដែលបានធ្វើ ចរាចរដឹកជី លាកមនេះលក់ចែក ជូនប្រជាកសិករ ក្នុងខេត្តត្បូងឃ្មុំ របស់យើង ពិសេសជាងគេ កសិករយកជីលាម កនេះទៅដាក់ ដំណាំម្រេច គ្រប់ស្រុក -ក្រុង ក្នុងខេត្តនេះ ក្នុងនោះស្រុក ដែលដាំច្រើនជាងគេ មានស្រុកត្បូងឃ្មុំ ពញាក្រែក និងមេមត់ ។ កសិករដែល និយមដំណាំ កសិកម្ម បានបញ្ជាក់ឲ្យដឹងថា ជីលាមកកាក សំណល់នេះ បើធៀបទៅនឹងជីគីមី ឃើញថា វាមានតម្លៃ ថោកជាងជីគីមី ងាយស្រួល ក្នុងការទុកដាក់ ដឹកជញ្ជូន មិនចាំបាច់ចំណាយទិញ សំបកបេ ពេលយើង ប្រើជីធម្មជាតិនេះ មិនធ្វើឲ្យប៉ះពាល់ ដល់សុខភាពមនុស្ស សត្វ ឡើយ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ កសិកម្មខេត្ត បានបញ្ជាក់ឲ្យដឹងថា កសិករ ពួកគាត់ចាប់ផ្តើម យល់ពីអត្ថប្រយោជន៍ នៃការប្រើជីកាក សំណល់នេះ ពិសេសកាត់ បន្ថយការ ទិញជីគីមី ដោយវាមាន តម្លៃថោកជាង ម៉្យាងទៀត ការប្រើជីលា មកសត្វ វាធ្វើឲ្យ ដីរឹតតែល្អ ហើយដីធូ ថែមទៀតផងដែរ ។ លោក ប្រធានបាន បន្តទៀតថា មន្ទីរកសិកម្ម នៅក្នុងកិច្ចប្រជុំផ្សេងៗ ជាមួយកសិករ ឬ ក៏វេទិកា កសិករជាដើម គឺថា តែងអំពាវនាវ ឲ្យប្រជាពលរដ្ឋ  គាត់ប្រើប្រាស់ ជីលាមកគោ ឬ ក៏ជីផ្សំដោយ រុក្ខជាតិ ក្នុងនោះគឺថា ជំរុញឲ្យ គាត់ធ្វើម៉េចឲ្យ ជីលាមកគោ បានទៅជាជី កំប៉ុស ឬ ទៅជាជីឡឧស្ម័ន ព្រោះវាផ្តល់ គុណភាពល្អ ជាង ជីលាមកគោ ដែលយើងយក ទៅប្រើដោយផ្ទាល់  ។

ព្រោះថា ជីលាមកគោដែលយើង យកទៅប្រើ ដោយផ្ទាល់នោះ វាបានពាំនាំ ទៅជាមួយនូវ គ្រប់មេរោគ គ្រប់សត្វល្អិត ទាំងអស់ ហើយនឹងគ្រប់គ្រាប់ រុក្ខជាតិផ្សេងៗ ។ ដូច្នេះ នៅពេលយើងប្រើ លាមកគោ មិនបានធ្វើប្រតិកម្ម ទៅជាជីកំប៉ុស ទៅជាជីឡឧស្ម័ន វានឹងអាចនាំ ទៅកត្តាចង្រៃ ទៅតំបន់មូលដ្ឋាន របស់គាត់ អាចបង្កទៅជាជំងឺ បង្កើតទៅជា ស្មៅចង្រៃ នៅក្នុងតំបន់ ដំណាំ របស់គាត់ថ្មីៗតែម្តង ៕