Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៨៤៧៣ក្បាលដី ត្រូវបានប្រកាសចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ចំនួន ៧ភូមិ នៅឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

 ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ ដែលរស់នៅភូមិចំនួន ០៧ គឺភូមិជ្រៃតាសូ ភូមិទំពាំងបង្កង់ ភូមិមាសស្នេហ៍ ភូមិព្រៃស្រឡៅ ភូមិស្វាយតាឡក ស្វាយរលួស និងភូមិទួលតាលាប់ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី ។

ពិធីប្រគល់វិញ្ញាបនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុ ធ្វើឡើងនាថ្ងៃទី២៨ ខែកក្កដា  ឆ្នាំ២០១៥ នៅបរិវេណ វត្តស្វាយមីង ស្ថិតនៅ ភូមិស្វាយមីន ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព  ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធាន ក្រុមការងារ ចុះជួយស្រុកអូរាំងឪ មានការអញ្ចើញ ចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត តំណាងឲ្យមន្ទីរ ស្ថាប័ននានា ជុំវិញខេត្ត ការិយាល័យ ជំនាញជុំវិញស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

លោក ធួន ជេដ្ឋា ប្រធានមន្ទីរ និងជានាយក ចាត់ការកម្មវិធី ខេត្តត្បូងឃ្មុំ បានគូសបញ្ចាក់ថា ៖ ក្រុមកាងារបាន ចាប់ផ្ដើមអនុវត្តការងារ ចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ចាប់ពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយមកដល់ពេលនេះ ក្រុមការងារបានសម្រេច អនុវត្ត ក្នុងការចែកប័ណ្ណកម្ម សិទ្ធិដីធ្លី បានចំនួន ៤ឃុំ រួចមកហើយ និងកំពុងធ្វើការ ចែកប័ណ្ណ ០៧ភូមិ និងបន្តធ្វើការបិទផ្សាយ ទិន្នន័យក្បាលដី ជាសាធារណៈ ចំនួន ១៧ ភូមិទៀត សម្រាប់ឃុំ អំពិលតាពក ដើម្បីបញ្ចប់ ។

លោក បានបន្តថា ជារួមលទ្ធផល ដែលអនុវត្ត មកទល់ពេលនេះគឺ ៖ ទិន្នន័យដែលធ្វើការ ប្រមូលបានមាន ចំនួន ១១៩ ៨២២ក្បាលដី ទិន្នន័យដែលបាន បញ្ចូលក្នុងកុំព្យូទ័រមានចំនួន ១១៩ ៨២២ក្បាលដី ទិន្នន័យដែលគូរ ក្នុងកុំព្យូទ័រ មានចំនួន ១១៧ ២១៦ ក្បាលដី បិទផ្សាយចប់ មានចំនួន ៨៨ ៨០៨ក្បាលដី ចែកប័ណ្ណ ដល់ប្រជាពលរដ្ឋ មានចំនួន ៧៦ ៧៣៧ ក្បាលដី ។ ដោយឡែក ថ្ងៃនេះក្រុមការងារ និងរៀបចំ ចែកប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋចំនួន ០៧ភូមិ របស់ឃុំអំពិលតាពក ស្មើនឹង ៨,៤៧៣ ក្បាលដី ហើយការផ្ដល់ ប័ណ្ណនេះដែរ គឺធ្វើឡើង រហូតដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៥ ដោយមានស្នាក់ការ នៅវត្តស្វាយមីង ស្ថិតនៅភូមិ ស្វាយមីន ឃុំអំពិលតាពក ស្រុកអូរាំងឪ ។

ឯកឧត្តម សាយ សំអាល់ បានបញ្ចាក់ថា នេះជាលើកទី២ ហើយសម្រាប់ ស្រុកអូរាំងឪ ដែលបានរៀបចំពិធីចែក ប័ណ្ណជូនប្រជាពលរដ្ឋ នាពេលនេះ ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានលើកសរសើរ ចំពោះមន្ត្រីជំនាញគ្រប់ លំដាប់ថ្នាក់ ក៏ដូចជាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្នុងការសហការ ធ្វើឲ្យដំណើរការនេះ សម្រេចទៅតាម ផែនការគ្រោង ។

ឯកឧត្តម បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលបាន ធ្វើកំណែទម្រងដីធ្លី គឺការប្រមូលផ្ដុំ សំខាន់លើវិធានការ ពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ប្រកបដោយ សមធម៌ និងដោយធានា បាននូវប្រសិទ្ធភាពសេដ្ឋកិច្ច តាមរយៈការ ចុះបញ្ជីដីធ្លី កាធានាសវត្តិភាព នៃកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ និងការដោះស្រាយ វិវាទដីធ្លី ដោយឈរលើ គោលការណ៍ជួយ ប្រជាពលរដ្ឋ ជាពិសេសគ្រួសារ និងក្រុមងាយរងគ្រោះ ។

ឯកឧត្តម បន្តថា ៖ ចាប់តាំងពីថ្ងៃ ចាប់ផ្ដើមអនុវត្តន៍ ការងារប្រមូលទិន្នន័យ និងការប្រកាសផ្សាយ ជាសាធារណៈ រហូតដល់ថ្ងៃ ចែកប័ណ្ណនេះ គឺត្រូវចំណាយពេល ១ឆ្នាំ ឆ្លងកាត់ការលំបាក និងងាយស្រួល គ្រប់បែបយ៉ាង ។ ឯកឧត្តម បានបញ្ជាក់ថាទៀតថា ដែលទទួលប័ណ្ណ កម្មសិទិ្ធដីធ្លីនេះ សូមមេត្តាចូលរួម ថវិកាបដិភាគ ទៅតាមតម្លៃកម្ម ដែលបានកំណត់ ទៅតាមប្រភេទដីនីមួយៗ ពីព្រោះថា ការចូលរួម ចំណែកក្នុងការ បង់ថវិការបដិភាគនា ពេលនេះ គឺបានឆ្លុះបញ្ជាំងយ៉ាងច្បាស់ នូវការចូលរួមចំណែក ជាមួយគោលនយោលបាយ ដីធ្លី របស់រាជរដ្ឋា ភិបាលក្នុងការ ផ្ដល់ប័ណ្ណ និងប្រគល់ប័ណ្ណ កម្មសិទ្ឋ ជូនបងប្អូន ។

ដោយឡែកវិញ្ញាប័ត្រឫ ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ជាតំណាងឲ្យទ្រព្យសម្បត្តិ របស់បងប្អូន មានតម្លៃស្មើមាស ពេជ្រ ពីព្រោះថា វាបានបញ្ជាក់ច្បាស់លាស់ ឈ្មោះបងប្អូង ជាម្ចាស់កម្មសិទិ្ធ ត្រូវការពារ ដោយច្បាស់ ពុំមានអ្នកណា រំលោភយកបាន អាចយកទៅចាត់ចែង លក់ ដូរ ដាក់បញ្ចាំ ឫចែកមរតក កូនចៅយើង និងបង្កភាពកក់ក្ដៅ ចំពោះអ្នកវិនិយោគទុន ។ដូច្នេះសូមបងប្អូន មេត្តាទូកដាក់ឲ្យ បានត្រឹមត្រូវ ដើម្បីយកទៅ ប្រើប្រាស់ក្នុងតម្រូវការចាំបាច់  តាមដែលអាចធ្វើទៅបាន ៕