Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លើងប្រច័ណ្ឌ ប្ដីកាប់ប្រពន្ធ ៤កាំបិតផ្គាក់ ស្លាប់ក្នុងថ្លុកឈាម

  • បោះពុម្ព

កំពង់ធំ ៖ ព្រោះតែភ្លើង ប្រច័ណ្ឌ អម ដោយជាតិ ស្រវឹង ផងនោះ បុរសជាប្ដីបាន ដាច់ចិត្ដ កាប់ប្រពន្ធ ចំនួន ៤កាំបិតផ្គាក់ បណ្ដាល ឱ្យប្រកាច់ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ក្រោយ ពីពួកគេទាំងពីរ នាក់ បានទាស់សំដីគ្នាមួយ ប្រាវ កាលពីព្រឹក ព្រលឹម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ បង្កឱ្យមានការ ភ្ញាក់ផ្អើល និងគួរ ឱ្យរន្ធត់យ៉ាងខ្លាំង ពីសំណាក់ ប្រជាពលរដ្ឋ នៅក្នុងភូមិ ។

អ្វីដែលធ្វើឱ្យ មានការអាណិត យ៉ាងធន់ ពេកទៀតនោះ គឺកូនតូចៗ ទាំងពីរនាក់ម្នាក់ អាយុ ៨ឆ្នាំ និងម្នាក់ទៀត អាយុ ៦ឆ្នាំ រស់នៅ កំព្រាឯកការ ខណៈដែលស្ដ្រី ជាម្ដាយបាន ស្លាប់រីឯឪពុក ជាឃាតក ត្រូវសមត្ថកិច្ចចាប់ ខ្លួនហើយ និងត្រូវឃុំដាក់ពន្ធ នាគារ ជាច្រើន ឆ្នាំទៀតផង ។

យោងតាមរបាយការណ៍ របស់លោកវរ សេនីយ៍កែ ខាន់ណារ៉ា ស្នងការរង នគរបាលខេត្ដកំពង់ធំ និងជាប្រធានការិយាល័យ កណ្ដាលនគរបាល ព្រហ្មទណ្ឌបាន ឱ្យដឹងថា អំពើឃាតកម្ម ដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងនៅ ស្រែរំចង់ ឃុំសណ្ដាន់ ស្រុក សណ្ដាន់ ខេត្ដកំពង់ធំ កាលពីវេលាម៉ោង៦ និង១០នាទី ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៥ ។ ស្នងការរង នគរបាលរូបនេះ បានបញ្ជាក់ ថា ស្ដ្រីរងគ្រោះ ឈ្មោះអ៊ុង ឡន អាយុ៣៨ឆ្នាំ រីឯប្ដីកំណាច ឈ្មោះវង គៀង អាយុ៤៤ឆ្នាំ ហើយស្ដ្រីរងគ្រោះ ត្រូវបានប្ដី កាប់ចំនួន៤ កាំបិត ចំកញ្ចឹងកមួយកាំបិត ដៃស្ដាំ ពីរកាំបិត និងក្បាលមួយកាំបិត បណ្ដាលឱ្យប្រកាច់ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។

បើទោះបីមានការសន្និដ្ឋានពីសមត្ថកិច្ច ថា អំពើហិង្សាក្នុងគ្រួសារដ៏សាហាវព្រៃផ្សៃ បែបនេះ ផ្ដើមចេញពី រឿង ប្រច័ណ្ឌក៏ដោយ ប៉ុន្ដែសម្រាប់ភូមិវិញ អះអាងថា គឺបណ្ដាល មកពីប្ដីគិតតែផឹកស្រាមួយថ្ងៃៗ មិនជួយរក ស៊ីធ្វើការប្រពន្ធនោះឡើយ ។ សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ បាននិយាយថា រៀងរាល់ព្រឹកព្រលឹម ថ្ងៃមិនទាន់ បើកផងនោះ គេឃើញប្ដី ទៅអង្គុយនៅតៀម ស្រាបាត់ទៅហើយ រីឯប្រពន្ធវិញ ទៅស្រែ ចំការរហូតម៉ោង១១ទៅ១២ ទើបត្រឡប់ មកផ្ទះវិញ ហើយដាំបាយដាំទឹក ឱ្យកូនៗទៀត ផង ។

តាមប្រជាពលរដ្ឋមុនពេលមានអំពើហិង្សា ខាងលើនេះកើតឡើង ប្ដីប្រពន្ធទាំងពីរនាក់ បានឈ្លោះប្រកែក គ្នាយ៉ាងខ្លាំង រហូតប្ដីកំ ណាចរូបនេះ ទ្រាំមិនបានក៏ទាញកាំបិតផ្គាក់ កាប់ប្រហារគ្មានញញើត ដៃរហូត ប្រពន្ធស្លាប់ ប៉ុន្ដែរូបគេមិនបានរត់ទៅណាឡើយ ថែម ទាំងអង្គុយមើលសពប្រពន្ធ រហូតសមត្ថកិច្ច ចុះមកវ៉ៃខ្នោះតែម្ដង ។ ជនសង្ស័យរហូតមកដល់ល្ងាចថ្ងៃដដែល នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ដកំពង់ធំ ដើម្បីបន្ដការសួរនាំនិងផ្ដន្ទា ទោសតាមផ្លូវច្បាប់ ៕

ដកស្រង់ពី ៖ ដើមអម្ពិល