Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ប្រគេនទានវស្សា និងទេយ្យវត្ថុ ដល់វត្តលួងព្រះស្តេចកន

  • បោះពុម្ព

ត្បូងឃ្មុំ៖ តាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា ពិធីបុណ្យ ចូលព្រះវស្សា មានរយៈពេល ៣ខែ ដោយចាប់ផ្តើម ពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិត នោះ ក្នុងអំឡុងពេល បុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យ បានកំណត់ថា ព្រះសង្ឃមិនអាច និមន្តចេញទៅ បិណ្ឌបាត្រ នៅខាងក្រៅបានឡើយ ដោយគង់នៅ ចាំព្រះវស្សា ក្នុងទីអារាមរហូត ហេតុដូចនេះ ទើបនៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកទៀនវស្សា និង ទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សា អស់កាលត្រីមាស ដល់វត្ត ព្រៃអង្គរក្នុង ហៅវត្ត “ហ្លួងព្រះស្តេចកន” ស្ថិតនៅក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ឡាន់ ឆន បានមានប្រសាសន៍ ឲ្យដឹងថា៖ វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន ហើយទីអាម គឺជាកន្លែង ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទូទៅ ធ្វើការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត ឲ្យចេះធ្វើអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិយើង ឲ្យបានគង់វង្ស យូរអង្វែង ដោយឡែក នៅក្នុងអំឡុងពេល ពិធីបុណ្យចូលព្រះវស្សា ដែលមានរយៈពេល៣ខែនោះ ទើបត្រូវបាននាំយក ទៀនវស្សា និងទេយ្យវត្ថុ មកប្រគេន នាពេលនេះ ។

ឯកឧត្តម បានបន្តទៀតថា៖ ការប្រគេន ទៀនព្រះវស្សា និងទេយ្យវត្ថុ ជូនដល់វត្ត ព្រៃអង្គរក្នុង ហៅវត្ត “ហ្លួងព្រះស្តេចកន” នាពេលនេះ គឺជាការចូលរួមចំណែក ក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ព្រោះផ្នែកពុទ្ធចក្រ និងអាណាចក្រ តែងតែផ្សារភ្ជាប់គ្នា ដែលមិនអាច កាត់ផ្តាច់បាន តាំងពីដូនតាយើង រហូតដល់បច្ចុប្បន្ន ដែលការប្រគេន ទៀនព្រះវស្សា គឺយើងទាំងអស់គ្នា តែងតែនាំគ្នា ធ្វើជារៀងរាល់ឆ្នាំ ដែលស្របទៅតាម ជំនឿប្រពៃណី របស់ប្រជាជនខ្មែរ ជាអ្នកកាន់ ព្រះពុទ្ធសាសនា តាំងពីដើមរៀងមក ។

បន្ទាប់ពីព្រះសង្ឃ សម្តែងធម៍ទេសនា បង្សុកូលរួចមក ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ទាំងអស់ នៃខេត្តត្បូងឃ្មុំ បាននាំយក ទៀនវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ជូនដល់វត្ត ព្រៃអង្គរក្នុង ហៅវត្ត “ហ្លួងព្រះស្តេចកន” ដោយក្នុងនោះ រួមមាន៖ ទៀនព្រះវស្សា ចំនួន២គូ ស្លាដក់២ មី១កេសធំ អង្ករ១០០គីឡូក្រាម ត្រីខ២យួរ ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស ព្រះសង្ឃ៥អង្គ ក្នុងមួយអង្គ ៥ម៉ឺនរៀល និងបច្ច័យកសាងចំនួន ពីរលានប្រាំសែនមួយម៉ឺនរៀល ។

ជាមួយគ្នានោះដែរ លោក អន់ លំអង ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុវនីតិសម្បទា បានប្រគេន ទៀនវស្សា ១គូ ទឹកក្រូច១កេស និងថវិកា ១០ម៉ឺនរៀល ដល់វត្ត ព្រៃអង្គរក្រៅ ផងដែរ ៕

ដោយ៖ វ៉ាន់ វីរៈ