Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ចើញបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៤-២០១៥ នៅមណ្ឌលប្រឡងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សួង

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ដើម្បីឲ្យការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ នៅសម័យប្រឡង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ នេះដំណើរទៅបាន ដោយមានភាពសុក្រឹត្យ និងមានតម្លាភាព ផងនោះ នៅមណ្ឌលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សួង បានរៀបចំពិធី បើកវិញ្ញាសារ ប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៤ -២០១៥

ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងមានការចូលរួមពី លោកជំទាវ អនុរដ្ឋលេខា ធិការ ក្រសួង អប់រំយុវជន និងកីឡា ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គភាព ប្រឆាំងអំពើ ពុករលួយ ជាច្រើន រូបផងដែរ ។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងសម័យ ប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មណ្ឌល ប្រឡង ក្នុងខេត្តត្បូងឃ្មុំ ជា ០៤មណ្ឌល និងមានមុខវិជ្ជា ប្រឡងសរុបចំនួន ៧មុខវិជ្ជា គឺ ៖ ភូមិវិទ្យា ប្រវត្តិវិទ្យា ជីវៈវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋ និងអក្សរសាស្ត្រខ្មែរ សម្រាប់បេក្ខជន មកពីក្រុង -ស្រុក ទាំង៧ ក្នុងខេត្ត សរុបចំនួន ២០៧៩នាក់ ស្មើនិង ៨៤បន្ទប់ ។ដោយឡែក នៅមណ្ឌលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សួង ស្ថិតក្នុងភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានបេក្ខជន ចំណេះទូទៅ ថ្នាក់វិទ្យាសាស្រ្ត សរុបចំនួន ៦៤២នាក់ ស្មើនឹង ២៦បន្ទប់ ផងដែរ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ការប្រឡង សញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំ២០១៤ -២០១៥នេះ គឺមិនខុសពីឆ្នាំ កន្លងទៅឡើយ ពោលគឺបានធ្វើឡើង ដោយមានការសង្កេត ពីអង្គភាពប្រឆាំង អំពើពុករលួយ ក៏ដូចជាភ្នាក់ងារ សង្កេតការណ៍ ស្ម័គ្រចិត្ត និងតំណាងអង្គការក្រៅ រដ្ឋាភិបាល ជាច្រើនរូបទៀត ដើម្បីធ្វើឲ្យច្បាប់នានា របស់រដ្ឋ និងបទប្បញ្ញត្តិទាំងឡាយ ត្រូវបានគោរព និងអនុវត្តយ៉ាង ពេញលេញ ហើយបង្កលក្ខណៈ ងាយស្រួល ទៅដល់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង សមត្ថកិច្ច ពាក់ព័ន្ធ ប្រតិបត្តិការ មុខងាររបស់ខ្លួន ដោយពុំមាន ឧបសគ្គណាមួយ មករារាំងឡើយ ។

ដូច្នេះ ព្រឹត្តិការណ៍ នៃការប្រឡង បាក់ឌុបឆ្នាំនេះ នឹងធ្វើឡើងកាន់តែ សុក្រឹត្យ យុត្តិធម៌ ដោយពឹងផ្អែក លើសមត្ថភាព ពិតប្រាកដ មិនមានការចម្លង ឬអាចពិភាក្សាគ្នា និងការបោះប្រុយយ៉ុង ពីខាងក្រៅឡើយ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានផ្ដាំផ្ញើ ទៅដល់បេក្ខជន ប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តទៅតាមវិន័យ និងបទបញ្ជាផ្ទៃក្នុង តាមរយៈការខិតខំ ឲ្យអស់ពីសមត្ថភាព ដែលមាន ដើម្បីឲ្យលទ្ធផល នៃការប្រឡង របស់ខ្លួន ទទួលបាននិទ្ទេស ល្អប្រសើរ និងប្រឡង ជាប់គ្រប់ៗគ្នា ។

ដោយឡែក គណៈមេប្រយោគ និងអនុរ័ក្ស ព្រមទាំងកង កម្លាំងការពារ សូមចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ដូចមានចែង នៅក្នុងតួនាទី ភារកិច្ច ដើម្បីជំរុញឲ្យ កិច្ចដំណើរការ នៃការប្រលងឆ្នាំនេះ ដំណើរការរលូន និងសម្រេច លទ្ធផលល្អប្រសើរ ទៅតាមការគ្រោងទុក ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញបើក និងកាត់នូវ វិញ្ញាសាប្រឡង ជានិមិត្តរូប ដើម្បីបើកឲ្យ ដំណើរការ ប្រលងសញ្ញាប័ត្រឆ្នាំនេះ នៅមណ្ឌលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សួង ក៏ដូចនៅមណ្ឌល ផ្សេងទៀត នៅទូទាំងខេត្ត ចាប់ពីពេលនេះ តទៅ ៕