Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្ដម ប្រាជ្ញ ចន្ទ សំណេះសំណាលជាមួយ អាជ្ញាធរឃុំ ភូមិ ស្ថិតនៅឃុំចំនួន២ គឺ ឃុំជាំ និងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖  ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម បា្រជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ រួមដំណើរដោយ ឯកឧត្ដម អភិបាល រងខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ននានា ជាច្រើនរូបទៀត

បានអញ្ជើញចុះ សាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមប្រឹក្សា ឃុំ/ប្រធាន -អនុប្រធាន -លេខាភូមិ សរុបចំនួន ២៥០នាក់  ។

ក្រោយពីស្តាប់ មតិស្វាគមន៍ និងរបាយការណ៍ សង្ខេប របស់លោក មេឃុំជាំ និងឃុំជាំក្រវៀន ស្ដីពី ចំណុចខ្វះខាត និងបញ្ហា ប្រឈមនានា ដែលកើតមាន នៅតាមមូល ដ្ឋានរៀងៗខ្លួន និងរាយការណ៍ អំពីសភាព ការណ៍ ជាក់ស្តែង ក៏ដូចជាជាលទ្ធផល ការងារកន្លងទៅ ដោយពាក់ព័ន្ធ ទៅនឹងវិស័យ នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសំណូមពរ របស់ប្រជាពលរដ្ឋ  តាមភូមិរួចមក អញ្ជើញមានប្រសាសន៍ សំណេះសំណាល ទៅកាន់មន្ត្រីរាជការ នាឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែង នូវការកោតសរសើរ ចំពោះ លទ្ធផល ការងារ ក៏ដូចជា សមិទ្ធិផលនានា របស់រដ្ឋបាល ស្រុក ឃុំ ភូមិ ដេលសម្រេច បានជាផ្លែផ្កា ជាបន្តបន្ទាប់ រហូតមកដល់ ពេលនេះ ។

ឯកឧត្ដមបាន គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគិតិបណ្ឌិត របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យ ប្រទេសជាតិ មានការអភិវឌ្ឍន៍ រីកចំរើន យ៉ាងឆាប់រហ័ស ចាប់តាំងពី ទីក្រុងរហូតដល់ ជនបទ ជាពិសេស ការកសាង នូវហេដ្ឋារ ចនាសម្ព័ន្ធ ដែលជាតម្រូវការ ដ៏ចាំបាច់ មិនអាចខ្វះ បានរបស់សង្គមជាតិ  ។

ជាក់ស្ដែង មកដល់ បច្ចុប្បន្ននេះ ក្រោមគោល នយោបាយ កំណែទម្រង់ ស៊ីជម្រៅ របស់ប្រមុខ រាជរដ្ឋាភិបាល បានធ្វើឲ្យប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន មានទំនុកចិត្ត និងការ ជឿជាក់ មកលើថ្នាក់ដឹកនាំយើង ជាពិសេស លើការរក្សា បាននូវស្ថេរភាព នយោបាយ សុខសុវត្ថិភាពសង្គម ធ្វើឲ្យប្រជាពលរដ្ឋរស់ នៅដោយ សុខសាន្ត និងផ្ដល់ឱកាស ងាយស្រួល ក្នុងការប្រកបរបរ ទទួលទាន ជំរុញធ្វើឲ្យជីវភាព ប្រសើរឡើង ។

ដោយឡែកស្ថិត ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រាជ្ញ ចន្ទ ក៏បានជម្រានជូន អំពីសភាពការណ៍ នយោបាយមួយចំនួន ដែលបានកើត ឡើង ទាក់ទងទៅនឹងបញ្ហាព្រំដែន ដែលជាចំណុចរសើបមួយ ដែលរាជរដ្ឋាភិបាល បានខិតខំធ្វើការ ដោះស្រាយ ជាមួយ នឹងប្រទេស ជិតខាង យ៉ាងយកចិត្តទុក ដាក់បំផុត ពីព្រោះថា បញ្ហានេះ វាគឺជាបញ្ហា ស្មុគ្រស្មាញ លំបាកដោះស្រាយ ដូច្នេះ ហើយប្រមុខរាជរដ្ឋាភិបាល បានស្នើ សុំខ្ចីផែនទី ពីអង្គការ សហប្រជាតិ និងប្រទេស ផ្សេងៗទៀត ដើម្បីផ្ទៀតផ្ទាត់ ជាមួយនឹងផែនទី របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹង កំពុងតែប្រើប្រាស់ នៅក្នុងការបោះបង្គោល កំណត់ព្រំដែន រវាងប្រទេសកម្ពុជា ជាមួយនឹង ប្រទេសវៀតណាម ។ដូច្នេះ សូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ រក្សានូវភាពហ្នឹងហ្នរ និងបន្តគាំទ្រ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតិតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិក្រោយ និងអាណត្តិបន្តៗ ទៀត ។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានសំណូមពរ ដល់មន្រ្តីទាំងអស់ ត្រូវតែយក ចិត្តទុកដាក់ ធ្វើតែអំពើល្អៗ ទៅដល់ ប្រជាពលរដ្ឋ ជាពិសេស ត្រូវយកចិត្តទុកដាក់ ក្នុងការផ្ដល់ សេវានានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ប្រកដោយការ ទទួលខុសត្រូវ និងទៅតាម តួនាទីភារកិច្ច ជំនាញ ដើម្បីបង្កើន ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ យើង ក្នុងគោលបំណងរួមគ្នា កសាងជាតិ មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចំរើនឡើង ទ្វេរឡើង ថែមទៀត ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច ក៏ត្រូវបង្កើននូវ កិច្ចការពារទៅ ដល់ប្រជាពលរដ្ឋ បន្ថែមទៀត ទាំងផ្នែក សន្តិសុខ និងផ្នែកសណ្តាប់ធ្នាប់ នៅតាមបណ្ដា មូលដ្ឋានភូមិ ឃុំ ដើម្បីធានាសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមរយៈ ការយកចិត្តទុក ដាក់ចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជាគោល នយោបាយនានា របស់រាជរដ្ឋាភិបាល ។

ដោយឡែក ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានអំពាវនាវ ដល់ប្រជាជនទូទៅ សូមចូលរួមធ្វើ អត្តសញ្ញាណ ប័ណ្ណគំរូថ្មី ឲ្យបានគ្រប់ៗគ្នា ។

ផ្សាភ្ជាប់ ជាមួយនឹង មតិសំណេះសំណាលនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានឧបត្ថម្ភជូនសមាជិកក្រុមប្រឹក្សាឃុំ/ ប្រធាន - អនុប្រធាន - លេខាភូមិ នៅឃុំជាំ និងឃុំជាំក្រវៀន ស្រុកមេមត់ ជាង ២៥០នាក់ ដោយម្នាក់ៗ ថវិកា ២ម៉ឺនរៀល និងជូនដល់ ក្រុមប្រឹក្សាឃុំ ដែលមានជំងឺ ចំនួន  ១សែនរៀល ផងដែរ ៕

ទូច សុវី