Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រកាសតែងតាំងថ្នាក់ដឹកនាំ សាខា អនុសាខា សមាគមអាចារ្យខ្មែរ ទូទាំងខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី ២៧សីហា ឆ្នាំ២០១៥នេះ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី ប្រកាសតែងតាំង សមាគមអាចារ្យខ្មែរ ទូទាំងខេត្តត្បូងឃ្មុំ សរុបប្រមាណ ៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង លោកជំទាវ អមដំណើរដោយគណៈប្រតិភូ និង ឯកឧត្តម ប្រាជ ចន្ទ អភិបាល នៃគៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រះសង្ឃ និង លោកអាចារ្យ យ៉ាងច្រើនកុះករ ។

ពិធីប្រកាសតែងតាំង សមាគមអាចារ្យខ្មែរ ទូទាំងខេត្តត្បូងឃ្មុំ សរុបប្រមាណ ៣០០នាក់នាពេលនេះ ក្នុងគោលបំណង ក៍ដូចជាគោលដៅចំបងដើម្បី រួមចំណែកលើកស្ទួយ អភិរក្ស និងអភិវឌ្ឍកេរដំណែល មរតកវប្បធម៍ ទំនៀមទំលាប់ ប្រពៃណី លើកកម្ពស់ គុណធម៌ សីលធម៌ ចរិយាធម៌ សុជីវធម៍ និងខ្លឹមសារធម៍ ពិធីបុណ្យទាន ទម្រង់អាពាហ៍ពិពាហ៍ និងពិធីកម្មផ្សេងៗ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានប្រែក្លាយ ជាការផ្តួចផ្តើមគំនិត ដ៍រស់រវើក បញ្ជាក់អោយឃើញអំពី ការគិតគូរយកចិត្តទុកដាក់ ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព អោយកាន់តែមានភាពរឹងមាំ ជិតស្និទ្ធក្នុងជួរអាចារ្យ អាចារ្យរង គណៈកម្មការអាចារ្យវត្ត នៅតាមទីវត្តអារាម្យ ព្រមទាំងអាចារ្យដទៃទៀត នៅតាមភូមិដ្ឋាន និងមូលដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ។

ទន្ទឹមនឹងនោះ ក៍បានឆ្លុះបញ្ចាំងអោយឃើញ អំពីការយកចិត្តទុកដាក់ ក្នុងការចងក្រង និងប្រមូលផ្តុំ នូវធនធានដ៍កម្រ ពិសេស ក្នុងជួរមនុស្សចាស់ទុំ ព្រឹទ្ធាចារ្យ រួមគ្នាបន្តថែរក្សា ទំនៀមទំលាប់វប្បធម៍ ប្រពៃណី ដែលជាស្នាដៃ និងមរតកដ៍ល្អពិសិដ្ឋ របស់បុព្វបុរសខ្មែរយើង ពីបុរាណកាល ដ៍យូរលង់ណាស់មកហើយ។

នាក្នុងឳកាសនោះដែរ គណៈអធិបតី បានអញ្ជើញប្រគល់ សេចក្តីសម្រេចតែងតាំង ថ្នាក់ដឹកនាំសាខា អនុសាខា សមាគមអាចារ្យ ទូទាំងខេត្តត្បូងឃ្មុំ ផងដែរ ៕

វ៉ាន់ វីរៈ