Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិកាកិច្ច រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តី ពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិកាកិច្ច សហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៥ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តម កង ណែម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពងខ្ពស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ឋសភា និងអធិកាកិច្ច ដោយមានការអញ្ចើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណវត្តកោងកាង ស្ថិតនៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោកស្រី ទួន អ៊ាវ អភិបាលរង នៃគណៈអភិបាល ស្រុកពញាក្រែក បានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាយើងមានសុខសន្តិភាព ហើយក្ដី ក៏យើងនូវឃើញមានបញ្ហាខ្លះៗ កើតឡើងក្នុងសង្គមកម្ពុជា នាបច្ចុប្បន្ន ផងដែរ ។ ជាក់ស្ដែង នៅក្នុងសង្គមគ្រួសារមួយចំនួន តែងជួបប្រទះ នូវវិបត្តិហឹង្សាក្នុងគ្រួសារ ដោយសារតែប្រទេសកម្ពុជា យើងធ្លាប់ធ្លាក់ក្នុងភ្លើងសង្គ្រាម អស់កាលជាច្រើនទសវត្ស ជាពិសេស នៅអំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ នូវមន្ទីរពេទ្យ សាលា រៀន វត្តអារាម ដែលជាប្រព័ន្ធអប់រំសំខាន់បំផុតសម្រាប់ក្មេងៗ សិស្សានុសិស្ស ។ ដោយសារបញ្ហាទាំងនេះ ហើយដែលបានធ្វើឲ្យប្រជា ពលរដ្ឋយើងពុំបានរៀនសូត្រ ខ្វះចំណេះដឹង មិនបានគិតពិចារណាឲ្យវែងឆ្ងាយថា «តើការប្រើអំពើហឹង្សានោះមានផលវិបាកអ្វីខ្លះ ដល់ គ្រួសារ និងសង្គមជាតិ?» ។

ឯកឧត្តម កង ណែម បានគូសបញ្ជាក់ថា ច្បាប់ស្ដីពីការទប់ស្កាតអំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះមាន ០៨ជំពូក ស្មើ នឹង ៣៧មាត្រា ។ ហើយច្បាប់នេះមានគោលបំណង ដើម្បីទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងពង្រឹងវប្បធម៌ អហឹង្សា និងភាពសុខដុមរមនា ក្នុងគ្រួសារ និងសង្គមជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ម្យ៉ាងវិញទៀត ច្បាប់នេះ ក៏មានទិស ដៅបង្កើតយន្តការនីត្យានុកូល ដើម្បីទប់ស្កាតអំពើហឹង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងថែរក្សាភាពសុខដុមរមនា ក្នុងគ្រួសារតាម ទំនៀមទំលាប់ និងប្រពៃណីល្អរបស់ជាតិខ្មែរ ស្របតាមមាត្រា ៤៥ នៃរដ្ឋធម្មនុញ្ញដែលចែងថា «ការរើសអើងគ្រប់ប្រភេទប្រឆាំង និង ស្ដី្រភេទត្រូវបានបំបាត់ចោល»។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដែរថា ដើម្បីទប់ស្កាត់ លុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ គឺ ទាមទារឲ្យប្រជាពលរដ្ឋស្វែងយល់អំពីច្បាប់ គោរព និងអនុវត្តច្បាប់ ព្រមទាំងតម្រូវឲ្យ មានការទប់ស្កាត់ទាន់ពេលវេលា និងប្រកប ដោយប្រសិទ្ធភាពបំផុត ដើម្បីការពារជនរងគ្រោះ ដែលមានន័យថា នៅពេលមានអំពើហឹង្សាកើតឡើង អាជ្ញាធរមានសមត្ថកិច្ច ដែល នៅជិតបំផុត ត្រូវធ្វើអន្តរាគមន៍ជាបន្ទាន់ ដូចជា ការបង្វែរយកចេញជនមុខសញ្ញាពីកន្លែងកើតហេតុ ផ្ដល់ឲ្យជននូវជំនួយសមស្រប តាមកាលៈទេសៈ ជាពិសេសផ្ដល់កន្លែងជំរកបណ្ដោះអាសន្ន ដែលអាចធានាសុវត្តិភាពនូវជំនួយសុខាភិបាល ។ ម្យ៉ាងទៀត ដើម្បីទប់ ស្កាត់អំពើហឹង្សាក្នុងគ្រួសា ប្ដី ឬប្រពន្ធ ត្រូវចេះគោរពគ្នាយោគយល់អធ្យាស្រ័យគ្នា មុននឹងចំណាយថវិកា រឺសម្រេចធ្វើកិច្ចការអ្វីមួយនៅក្នុងគ្រួសារ ត្រូវចេះពិគ្រោះពិភាក្សា និងដឹងលឺ ទាំងអស់គ្នា ។

ឯកឧត្តម កង ណែម ក៏បានផ្ដាំផ្ញើសិក្ខាទាំងអស់ ត្រូវយកចំណេះដឹងទាំងនេះ ទៅអប់រំផ្សព្វផ្សាយបន្តទៅដល់ បងប្អូន កូនចៅ និងញាតិ មិត្ត របស់យើងនៅក្នុងភូមិ ឬសហគមន៍ ឲ្យបានយល់ដឹង និងចូលរួមចំណែកក្នុងការពារ និងថែរក្សាប្រពៃណីជាតិដ៏ល្អរបស់យើង ជាពិសេសចូលរួមទប់ស្កាត់ និងលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ ដើម្បីសុខដុមរមនា និងភាពរីកចំរើនរុងរឿងក្នុងគ្រួសារ របស់ប្រជា ពលរដ្ឋនាថ្ងៃអនាគត ។ ដោយឡែក នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥នេះ នៅបរិវេណសាលាឃុំពពេល ស្ថិតនៅភូមិស្ទឹងជើង ឃុំ ពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏មានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរង គ្រោះ រៀបចំដោយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផងដែរ ៕