Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង ប្រធានមន្ទីរកិច្ចការនារី ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖   នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ បានរៀបចំ ពិធីប្រកាស ចូលកាន់តំណែង ជាប្រធានមន្ទីរ កិច្ចការនារី ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការ នារី និងជាតំណាង ដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ វិជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

និងមានអញ្ជើញចូលរួម នាឱកាសនោះមាន លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្ត្រីរាជការ យ៉ាងច្រើនកុះករ  ។

បន្ទាប់ពី ពិធីប្រកាស ប្រគល់ភារៈកិច្ច និងប្រគល់ត្រា ជូនប្រធានមន្ទីរ កិច្ចការនារី ខេត្តត្បូងឃ្មុំ ដែលទើបតែង តាំងថ្មីរួចមក លោកស្រី រី ឡៃហ៊ា ប្រធានមន្ទីរ កិច្ចការនារី ខេត្តត្បូងឃ្មុំ បានធ្វើការ ប្ដេជ្ញាចិត្ត ខិតខំយក ចិត្តទុកដាក់ អោយអស់ពី កំលាំងកាយ កំលាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីអនុវត្តន៍ នូវផែនការ យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល កម្ពុជា ផែនការយុទ្ធសាស្រ្ត នារីរតនៈទី៤ (២០១៤ដល់២០១៨) របស់ក្រសួង កិច្ចការនារី និងផែនការអភិវឌ្ឍ របស់ខេត្ត ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ពង្រឹងកិច្ចសហការ ជាមួយបណ្ដាល ស្ថាប័ននានា ជំវិញខេត្ត អង្គការជាតិ និងអន្តរជាតិ ពង្រឹងការ សាមគ្គីភាព និងការឯកភាព ជាមួយមន្ត្រី នៅក្នុងអង្គភាព និងបណ្ដាញកិច្ចការនារី នៅគ្រប់លំដាប់ថ្នាក់ ការកសាង សមត្ថភាព ការផ្ទេនូវសិទ្ធ អំណាចក្នុងការ សម្រេចចិត្ត និងការផ្ដល់ឱកាស ដល់មន្ត្រីក្រោមឱវាទ អោយអនុវត្ត នូវមុខងារភារៈកិច្ច ដើម្បីពង្រឹងភាព អង់អាចរបស់គេ ផ្អែកតាម ឋានានុក្រម និងគ្មានការ រើសអើង និងគោរព អនុវត្តតាម ច្បាប់ អនុក្រិត្យ ចរាចរណ៍ ប្រកាស និងសេចក្ដី ណែនាំនានា របស់រាជរដ្ឋាភិបាល ។ នាក្នុងឱកាសនោះ ដែល ឯកឧត្តម ប្រាជ្ញ ចន្ទ និងលោជំទាវ ឃឹម ចំរើន បានកោត សរសើរ និងវាយតម្លៃ ខ្ពស់ចំពោះ ការៀបចំ ប្រារព្ធពិធី តែងតាំង ចូលកាន់មុខតំណែង ប្រធានមន្ទីរ កិច្ចការនារីខេត្ត ក្រោមការ គិតគូរយក ចិត្តទុកដាក់ និងជួយ ជ្រោងជ្រែង គាំទ្រពីសំណាក់ ក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដទៃទៀត ។

ឯកឧត្តម ប្រាជ្ញ ចន្ទ និងលោជំទាវ បានបន្តទៀតថា ចំពោះលទ្ធផល ការងាររបស់ មន្ទីរកិច្ចការនារីខេត្ត ដែលបានរួមចំណែក យ៉ាងសកម្មក្នុង បេសកម្មលើក កម្ពស់ និងបញ្ជ្រាប សមធម៌យេនឌ័រ ការផ្ដល់សិទ្ធិ អំណាចស្រ្តី គណនេយ្យ ភាពសង្គម ការពារ និងការផ្ដល់ សេវាផ្នែកអប់រំ ផ្មែកសុខភាព រួមទាំងការងារ ជាច្រើនទៀត ដើម្បីជាប្រយោជន៍ ដល់ស្ដ្រី កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ ដែលបានរួមចំណែកដល់ ការអនុវត្តកម្មវិធី និងគោលនយោបាយ ក្នុងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទីបី របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ ប៉ិនប្រសប់ ប្រកបដោគតិ បណ្ឌិតរបស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ។

ឯកឧត្តម ប្រាជ្ញ ចន្ទ និងលោជំទាវ ឃឹម ចំរើន មានជំនឿជឿ ជាក់យ៉ាងមុតមាំ ប្រកបដោយ សុទិដ្ឋិនិយមថា តាមបទពិសោធន៍ ការងារ ចំណេះដឹង ជំនាញកម្រិត វប្បធម៌ និងសមត្ថភាព ផងនោះ ប្រធានមន្ទីរថ្មី នឹងយកចិត្តទុកដាក់ បន្តការដឹកនាំ គ្រប់គ្រងមន្ទីរ កិច្ចការនារី ឲ្យបានទទួល បានលទ្ធផល និងសមិទ្ធផលថ្មីៗ បន្ថែមទៀត ជាពិសេសបន្ត ចូលរួមអនុវត្ត កម្មវិធី គោលនយោបាយ របស់ជារដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ ជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ និងរួមចំណែក ក្នុងការអភិវឌ្ឍ ខេត្តឲ្យ មានការីកចម្រើន លើគ្របវិស័យផងដែរ ៕\