Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ២នាក់ជិះម៉ូតូ Duke មកវាយប្រហារយុវជនម្នាក់ស្លាប់ នៅមុខមន្ទីរពេទ្យរុស្ស៊ី

  • បោះពុម្ព

(ភ្នំពេញ)៖ ករណីវាយប្រហារ សម្លាប់មនុស្សមួយ បានកើតឡើង នៅម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៥ នៅមុខមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន នេះបើយោងតាម អ្នកឃើញហេតុការណ៍ ប៉ុន្តែប៉ូលិស អះអាងជាករណី គ្រោះថ្នាក់ចរាចរណ៍ ។

ព័ត៌មានពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ គេបានឃើញជនរងគ្រោះ ដែលមានឈ្មោះ ហ៊ឹង បូរិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្សារ Lucky បានជិះម៉ូតូ Dream 2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-5677 ក្នុងទិសដៅ ពីកើតទៅលិច, អ្នកឃើញហេតុការណ៌ បានប្រាប់ទៀតថា លុះជនរងគ្រោះ ជិះមកដល់ មុខមន្ទីរពេទ្យរុស្សី ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Duke មិនចាំពណ៌ មកពីក្រោយ បានយកដុំថ្មគប់ និងដំបង វាយជនរងគ្រោះពីក្រោយ បណ្តាលឲ្យដួលម៉ូតូ បោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

អ្នកឃើញហេតុការណ៌ បានបន្តទៀតថា ជនសង្ស័យ២នាក់ ក្រោយពីបានឃើញ ជនរងគ្រោះ ដួលប្រកាច់ បោកក្បាលស្លាប់ ហើយបាននាំគ្នា ជិះម៉ូតូគេចបាត់ ដោយសុវត្ថិភាព ចំណែកសព ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅវត្ត សំបួរបាត់ទៅ។

ជាចុងក្រោយ បងប្អូនខាងជនរងគ្រោះ សូមសំណូមពរ ដល់សមត្ថកិច្ច មេត្តាជួយស្រាវជ្រាវ ជនបង្កមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ដើម្បីឲ្យជនរងគ្រោះ ទទួលបានូវយុត្តធម៌ផង ។ ពាក់ព័ន្ធនឹងករណីនេះ ប៉ូលិសខណ្ឌចំការមន បានឲ្យដឹង និងអះអាងថា មិនមែនជាករណីវាយប្រហារគ្នា សម្លាប់នោះទេ កម្លាំងប៉ូលិស កំពុងស្រាវជ្រាវករណីនេះ៕ 

ដកស្រង់ពី៖ Fresh News