Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលីសស្រុកមេមត់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

  • បោះពុម្ព

 ត្បូងឃ្មុំ ៖ កម្លាំងសហការមាន កម្លាំងជំនាញ របស់អធិការដ្ឋាន នគរបាល ស្រុកមេមត់ និងកម្លាំង ការិយាល័យ ជំនាញព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ

បានចុះល្បាត ត្រួតពិនិត្យ ឆែកឆេរ នៅល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ចំណុច មុខវត្តតាសូត្រ ស្ថិតក្នុង ភូមិមេមត់ថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លទ្ធផលឃាត់ខ្លួន ជនសង្ស័យបាន ចំនួន ២នាក់ ជាមុខសញ្ញាជួញដូរ គ្រឿងញៀន ។

លោក វរៈសេនីយ៍ត្រី ប៉េង អេងហាក់ អធិការនគរបាល ស្រុកមេមត់ បានឲ្យដឹងថា នៅពេលកម្លាំង សហការខាងលើ បានចុះត្រួតពិនិត្យ ឆែកឆេរអាវុធជាតិផ្ទុះ ក្នុងភូមិសាស្ត្រ ចំណុចខាងលើ កម្លាំងយើង បានឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ រួមមាន ១-ឈ្មោះ វ៉ាត កៃ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ បូរីតេជោសែន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ហើយតាមចម្លើយ សារភាពរបស់ ជនសង្ស័យទី១ សមត្ថកិច្ចយើង បានបន្តការស្រាវជ្រាវ តាមចាប់មុខសញ្ញា ២-ឈ្មោះ ជួប លីនដា ហៅគ្រាល ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា ។ លទ្ថផលសមត្ថកិច្ច បានដកហូតនូវ សារធាតញៀនចំនួន ១០កញ្ចប់ ធំ ៦កញ្ចប់ តូច ៤កញ្ចប់ និងដកហូតមធ្យោបាយ ម៉ូតូម៉ាក ហុងដា C ១២៥ ចំនួន ២គ្រឿង ផងដែរ ។ករណីនេះ ជំនាញបានកសាង សំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្ត ចាត់ការទៅតាម និតិវិធី  ៕