Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណត្តិទី២

  • បោះពុម្ព

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០១៥ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានរៀបចំ កិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្តត្បូងឃ្មុំ ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញ ចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ពាក់ព័ន្ធជាច្រើន រូបទៀត ។ កិច្ចប្រជុំសាមញ្ញលើកទី ១៨នេះ ផ្ដោតលើសេចក្ដីព្រាង ចំនួន៣ គឺការពិនិត្យ និងអនុម័តលើ សេចត្តីព្រាង កំណត់ហេតុនៃ កិច្ចប្រជុំសាមញ្ញ លើកទី១៧ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ពិនិត្យ និងអនុម័តលើ របាយការណ៍ រីកចម្រើនប្រចាំ ខែតុលា របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង ខ្លឹមសារសម្រាប់ ធ្វើវេទិការផ្សព្វផ្សាយ ពិគ្រោះយោបល់ ជាសាធារណៈ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងបញ្ហាផ្សេងៗ ។

បន្ទាប់ពីអង្គប្រជុំ ទាំងមូលបានក្ដាប់ បាននូវសមាសភាព តួនាទី ដែលមានចែក នូវសេចក្ដីសម្រេច បញ្ជាក់ជូនដោយ លោក ពាង ណារិទ្ធ នាយករដ្ឋបាល សាលាខេត្ត និងការអនុម័ត របស់អង្គប្រជុំ រួចមក ឯកឧត្ដម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សា ខេត្តត្បូងឃ្មុំ បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងដោយ យោងទៅតាមភាពចំបាច់ របស់ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ក្នុងការអភិវឌ្ឍន៍ខេត្ត ។

ឯកឧត្ដម ឡាន់ ឆន បានថ្លែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល អង្គប្រជុំសម្រេចបាន ។ ក្រៅពីនោះអង្គប្រជុំ ក៏បានផ្លាស់ប្ដូរ យោបល់ទៅវិញទៅមក ដើម្បីរកដំណោះស្រាយ លើបញ្ហាប្រឈមនានា ក៏ដូចជាព័ត៌មាន ផ្សងៗទៀត ដែលធ្វើឲ្យការងារ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រសើរឡើង មួយកម្រិត ថែមទៀត ។

ឯកឧត្ដមក៏បានថ្លែង អំណរផងដែរ ចំពោះកិច្ចខិតខំ ប្រឹងប្រែង របស់គណៈអភិបាល មន្ត្រីជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារ ក៏ដូចជា ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននីមួយៗ ។ ក្នុងនោះដែរ ក៏ត្រូវខិតខំ បន្ថែមទៀត ក្នុងការពង្រឹងការ អនុវត្តន៍ការងារផ្ដល់ សេវានានា ឲ្យកាន់តែប្រសើរ ឡើងផងដែរ ៕