Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣“ ជូនដល់ភាគីពាក់ព័ន្ធ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោក ហ៊ាង សុផល ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣“ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំ (ក្នុងបរិវេណសាលាស្រុកពញាក្រែក) ក្នុងនោះ ក៏មានការអញ្ជើញរួមពីឯកឧត្តម លោកជំទាវ តំណាងអង្គការ សមាគមន៍ តំណាងគណបក្សទូទាំងខេត្ត អភិបាល អភិបាលរងស្រុក/ក្រុង ទាំង ៧ តំណាងកំលាំងប្រដាប់អាវុធទាំង៣ ប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក គឹម សុខនី អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត (ល.ខ.ប) បានអាននូវសេចក្តីណែនាំលេខ ០៥១ គ.ជ.ប ស.ស.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ជូនអង្គពិធីជ្រាបផងដែរ ។

នាឱកាសនោះ លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត (ល.ខ.ប) ក៏បានធ្វើបទបង្ហាញ នូវសេចក្តីណែនាំលេខ ០៣ ស.ស.ន ស្ដីពីកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ក្នុងនោះរួមមាន ៖ ប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣និងស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ។

លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានបន្តថា បន្ទាប់ពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានរួច គឺជាដំណាក់កាលនៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលមានរយៈពេល ៣០ ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយដែលបានប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) បម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

ម៉្យាងទៀត អ្នកដែលបានប្រើ អ.ខ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវឱ្យគាត់មកពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវ តាម អ.ខ ដែលមានសុពលភាព អាចស្នើសុំកែតម្រូវ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣។ ដំណាក់កាលចុងក្រោយ គឺការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ នៅទូទាំងប្រទេស គឺមានរយៈពេល ១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ទន្ទឹមនោះ ការកំណត់អាយុ ១៨ឆ្នាំ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ត្រូវគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺអ្នកដែលបានកើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦។

បន្ថែមលើនេះ លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមបណ្តា ឃុំ/សង្កាត់ ក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន ១លើក ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញ ក៏មានការ សួរ និង សំណូមពរ ពីសំណាក់ភាគីពាក់ព័ន្ធ យ៉ាងផុលផុស ដោយមានការឆ្លើយ និងបកស្រាយ ពីសំណាក់ លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ប្រកបដោយភាពស្និតស្នាល និងទទួលបានធាតុចូលសំខាន់ៗជាច្រើន ដល់ភាគីពាក់ព័ន្ធ បម្រើអោយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតផងដែរ ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិតអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននេះ គឺជាការអនុវត្តការងាររៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ដើម្បីរួមគ្នាកសាងនូវបញ្ជីបោះឆ្នោតមួយដែលមានសុក្រឹតភាព ដែលភាគីពាក់ព័ន្ធទាំងអស់ទទួលយកបានទាំងអស់គ្នា។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំឱ្យត្រូវពង្រឹងការស្រង់ឈ្មោះអ្នកបោះឆ្នោត ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ដោយឈរលើស្មារតីអព្យាក្រឹត និងផ្អែកលើឯកសារសម្អាងត្រឹមត្រូវ ច្បាស់លាស់ តាមគោលការណ៍ណែនាំរបស់ គ.ជ.ប និងក្រសួងមហាផ្ទៃ អនុវត្តតាមប្រតិទិនការងារស្រង់ស្ថិតិប្រជាពលរដ្ឋប៉ានស្មានតាមឃុំ សង្កាត់ ជាពិសេសត្រូវពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបស្ថិតិប្រជាពលរដ្ឋតាមភូមិសាស្រ្ដរបស់ខ្លួន ដែលមានប្រជាពលរដ្ឋរួមដែលមានអាយុ១៨ឆ្នាំឡើង ចំនួនអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ចំនួនប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ចំនួននិងទីតាំងការិយាល័យបោះឆ្នោតជាដើមឱ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីបញ្ជូនមកលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និង គ.ជ.ប តាមពេលវេលាដែលបានកំណត់៕