Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្ដាល ស្ដីពីប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីអនុសាខា និងមន្ត្រីប្រចាំការអនុសាខាក្រុង ស្រុកទាំង៧ ក្នុងទូទាំងខេត្ត

  • បោះពុម្ព

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំបើកវគ្គបណ្តុះបណ្ដាល ស្ដីពីប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីអនុសាខា និងមន្ត្រីប្រចាំការអនុសាខាក្រុង ស្រុកទាំង៧ ក្នុងទូទាំងខេត្ត នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅឃុំស្រឡាប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលនាឱកាសនេះ ធ្វើឡើងក្រោមវត្តមានលោក វង់ វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងនោះមាន ការចូលរួមពី លោកនាយករងសាខា ប្រធានការិយាល័យទាំង៤របស់សាខា ជាភ្ញៀវកិត្តិយស ព្រមទាំងមាន មន្ត្រីអនុសាខា ១៤រូបមកពីបណ្ដាក្រុងស្រុកទាំង៧ក្នុងខេត្ត ។

មានមតិសំណេះសំណាលនៅក្នុងវគ្គបណ្ដុះបណ្ដាល លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខា មានប្រសាសន៍ថា ៖ ការរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពី ប្រវត្តិ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់អស់លោក លោកស្រី នាងកញ្ញាទាំងអស់នាពេលនេះ គឺស្ថិតក្នុងបរិយាកាសនៃជំហានរីកចម្រើនថ្មីមួយ នៅក្នុងទឹសយុទ្ធសាស្ត្រ១០ឆ្នាំបន្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលបានកំណត់នូវសូចនាករលទ្ធផលរំពឹងទុក និងពេលវេលាច្បាស់លាស់សម្រាប់អនុវត្ត ទាំងថ្នាក់សាខា និងអនុសាខា ក្នុងការកំណត់អាទិភាពឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្ដែងនៃភាពរងគ្រោះ បន្តពង្រឹងទឹសវិមជ្ឈការ និងវិសហមជ្ឈការ ធ្វើឲ្យសេវាកម្មមនុស្សធម៌របស់ស្ថាប័នកាកបាទក្រហម កាន់តែប្រសើរជាងមុន តាមទឹសស្លោកជាសាកលគឺ < សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសាកល > ។

ជាមួយគ្នានោះ លោក នាយកប្រតិបត្តិ ក៏បានបញ្ជាក់បន្ថែមថា ៖ វគ្គបណ្ដុះបណ្ដាលដែលបានរៀបចំឡើងនាពេលនេះ មានគោលបំណងធ្វើការបណ្ដុះបណ្ដាលផង និងបំប៉នផងដែរ ជូនដល់អស់លោក លោកស្រីទាំងអស់ ឲ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់ និងស៊ីជម្រៅថែមទៀត អំពីប្រវត្តិ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ គោលការណ៍គ្រឹះទាំង៧, និងវិជ្ជាសង្គ្រោះបឋម នៅក្នុងជំហានវិវត្តន៏ថ្មី ដែលវិស័យស្នូលទាំង៤ ដែលបានប្ដូរមកជាវិស័យអាទិភាពវិញ ក្នុងនោះ នៅក្នុងវិស័យអាទិភាពទី១ < ការគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ចូលបញ្ហាវិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុបន្ថែមទៀត > ដែលស្ថាប័នមនុស្សធម៌កាកបាទក្រហម កាន់តែមានតួនាទី បេសកកម្មរិតតែទូលំទូលាយអនុវត្តឲ្យទៅដល់មូលដ្ឋាន ស្របតាមទឹសស្លោករបស់កាកបាទក្រហមកម្ពុជា ។

ទន្ទឹមនឹងនេះដែរ លោក ក៏បានសំណូមពរឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់ ,តាមដាន និងកត់ត្រា នូវចំណុចសំខាន់ៗ នៃមេរៀនទាំងអស់ ដែលគ្រូបង្គោលរបស់សាខា ធ្វើការសម្របសម្រួល ពន្យល់ បកស្រាយ នៅក្នុងរយៈពេល១ថ្ងៃនេះ ដើម្បីញ៉ាំងឲ្យវគ្គបណ្ដុះបណ្ដាលរបស់យើង បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ ។

លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខា ក៏បានថ្លែងអំណរគុណ ចំពោះវត្តមានលោក,លោកស្រីសិក្ខាកាមទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមវគ្គបណ្ដុះបណ្ដាលនាពេលនេះ បានតាមពេលវេលាកំណត់ និងសុំឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ គោរពវិន័យ ពេលវេលា និងកម្មវិធីនៃវគ្គឲ្យទទួលបាន លទ្ធផលល្អប្រសើរតាមការគ្រោងទុក ៕