Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកអូរាំងឪ ដោះស្រាយសំណូមពររបស់ពលរដ្ឋបាន ១៧ ករណី

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្នុងក្របខ័ណ្ឌស្រុកអូរាំងឪ បានដំណើរការទៅដោយរលូន ជាលទ្ធផលនៃអង្គវេទិកា មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងការលើកជាសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ និងសំណូមពរ សរុបចំនួន ត្រូវបានលើកឡើង ជូនដល់ក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីឆ្លើយតបបកស្រាយបំភ្លឺ សម្របសម្រួល និងដោះស្រាយជូនម្ចាស់សំណូមពរ ទៅតាមសមត្ថកិច្ចរបស់មន្ទីរវិស័យដែលពាក់ព័ន្ធ ជូនដល់ពួកគាត់ក្នុងការរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋាន។

វេទិការនេះធ្វើឡើង នៅបរិវេណវត្តសុធម្មាហៅ(វត្តជ្រួល) ស្ថិតក្នុងឃុំចក ស្រុកអូរាំងឪ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមស៊ាក ឡេង ប្រធានក្រុមព្រឹក្សាខេត្តត្បូងឃ្មុំ និង អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តមស៊ាក ឡេង ប្រធានក្រុមព្រឹក្សាខេត្តត្បូងឃ្មុំ មានប្រសាសន៏ថា វេទិការនេះ មានគោលបំណងនៃការរៀបចំឡើង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាព និងសកម្មភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក។

ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ លើកឡើងជាសំណួរ បញ្ចេញមតិ និងសំណូមពរនានារបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់និងបញ្ហាដែលប្រឈមកន្លងមក ដើម្បីសំណូមពរនិងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរ ដែលបានលើកឡើង។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ គូសបញ្ជាក់ថា ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នាបានពិភាក្សា ឆ្លើយតប និងដោះស្រាយនូវបញ្ហាអាទិភាពសំខាន់ៗជូនដល់ប្រជាពលរដ្ឋ ជាពិសេសការពង្រឹងការចូលរួមមតិ សំណើរ និងសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឃន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។

លើសពីនេះទៀតនោះឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានប្រគេនបច្ច័យបួនដល់ព្រះគ្រូចៅអធិកា ព្រមទាំងអង្ករចំនួន១តោនដល់វត្ដសុធម្មាហៅវត្ដ(ជ្រួល) បន្ថែមលើសពីនោះទៀតគឺបានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងពេលកន្លងមក និងបង្កើតមន្រ្តីជួរមុខ នៅបណ្តាការិយាល័យច្រកចេញ-ចូលតែមួយ តាមក្រុង/ស្រុក ទូទាំងខេត្ត ដើម្បីឆ្លើយតប និងសម្រួលការងារសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ បន្តចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់នៅតាមមូលដ្ឋាន ។

ឯកឧត្តមស៊ាក ឡេង បានបញ្ជាក់ទៀតថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងបន្តប្រឹងប្រែងដើម្បីបញ្ចូលនូវសំណូមពរជាអាទិភាព ទៅក្នុងកម្មវិធីបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ជាពិសេសលើកកម្ពស់ក្នុងការផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យកាន់តែប្រសើរឡើងថែមទៀតប្រកបដោយសមធម៌ និងជំរុញការផ្សព្វផ្សាយ ការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ឱ្យបានកាន់តែល្អប្រសើរ ជាពិសេសត្រូវខិតខំបំពេញការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ណែនាំជាធរមាន។

សូមជម្រាបជូនថា ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន បានលើកឡើងនៅសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ និង សំណូមពរ រួមមាន៖ ស្នើសុំការកែសម្រួលឡើងវិញនូវប្រព័ន្ធលូ បញ្ហាការបង្រៀនគួក្រៅម៉ោងយកថ្លៃ បញ្ហាបណ្ដាញអគ្គីសនី បញ្ហាប័ណ្ណសមធម៍គ្រួសារក្រីក្រ បញ្ហាធ្វើផ្លង់កាន់កាប់ដីធ្លី បញ្ហាផ្លូវថ្នល់ និងបញ្ហាយកភាសីុសត្វឃាតមានការឡើងថ្លៃជាងមុន ក្នុងនោះ ត្រូវបានឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមន្ទីរវិស័យជំនាញ អង្គភាព ពាក់ព័ន្ធ បានធ្វើការដោះស្រាយជូនបានចំនួនទាំង១៧ ករណីភ្លាមៗផងដែរ ៕