Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្លូវក្រាលក្រួសក្រហម និងក្រួសអាចម៍ផ្កាយ ចំនួន១៤ខ្សែ ប្រវែងសរុប ១០១.៤៥ គ.ម ត្រូវបានឯកឧត្តម ទ្រី មេង ដឹកនាំគគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំ សម្រាប់ឆ្នាំ២០២៣

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃ ដំណាក់កាលទី ១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១៤ ខ្សែ ប្រភេទក្រាលក្រួសក្រហម និងក្រួសអាចម៍ផ្កាយ ប្រវែងសរុប ១០១.៤៥ គ.ម ទទឹងខ្នងលើ ពី ៥ ម. ទៅ ៦ ម. ស្ថិតនៅស្រុកអូររាំងឪ មេមត់ ក្រូចឆ្មារ ត្បូងឃ្មុំ ពញ្ញាក្រែក និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលអនុវត្តគម្រោងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ប្រើប្រាស់ថវិកាជាតិ (ជំពូក១) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។

ការចុះត្រួតពិនិត្យវាយតម្លៃដំណាក់កាលទី១ នេះ មានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូអន្តរក្រសួង មន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។ បើតាមបញ្ជាក់ពី លោក អាន ស៊ីណា ប្រធានអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការងារថែទាំជាប្រចាំផ្លូវចំនួន ១៤ខ្សែ នេះ ជាប្រភេទក្រាលគ្រួសក្រហម និងគ្រួសអាចម៍ផ្កាយ ដែលមានប្រវែងសរុប ១០១.៤៥ គ.ម ទទឹងខ្នងលើ ពី ៥ ម. ទៅ ៦ ម. ប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ ហើយត្រូវបានអនុវត្តន៍ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតនៅរវាងភូមិសាស្រ្ត ស្រុកអូររាំងឪ មេមត់ ក្រូចឆ្មារ ត្បូងឃ្មុំ ពញ្ញាក្រែក និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

លោកប្រធានមន្ទីរ បន្តថា ការស្ថាបនាហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់តាំងពីទីក្រុង រហូតដល់ទីជនបទ ជាច្រើនទាំងនេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ បានបង្ហាញយ៉ាងជាក់ច្បាស់ ពីការគិតគូរវែងឆ្ងាយ របស់រាជរដ្ឋាភិបាលបន្តតាំងពីអាណត្តិមុន ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់នយោបាយបញ្ចកោណ នៃអណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងវាយតម្លៃ លើគុណភាពខ្សែផ្លូវ តាមលក្ខណៈបច្ចេកទេសរួចមក គណៈប្រតិភូអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីសំណាក់ប្រធាន អនុប្រធាន និងមន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ជាលទ្ធផល គណៈកម្មការ និងមន្ត្រីជំនាញ សម្រេចទទួលយកដំណាក់កាលទី ១ ស្មើ ៦០ % នៃការងារប្រចាំឆ្នាំ លើការងារថែទាំជាលក្ខណៈប្រចាំឆ្នាំ ២០២៣៕