Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កសិករខេត្តត្បូងឃ្មុំ ប្រមូលផលស្រូវស្រាលបានជាង ១ពាន់តោនហើយនូវចុងឆ្នាំ២០២៣នេះ

  • បោះពុម្ព

ត្បូងឃ្មុំ: ប្រជាកសិករខេត្តត្បូងឃ្មុំ ប្រមូលផលស្រូវស្រាលបានជាង ១ពាន់តោនហើយក្នុងឆ្នាំ ២០២៣ នេះបើតាមការឲ្យដឹងពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ។

កសិករនៅក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលកំពុងតែប្រមូលស្រូវស្រាល បានឲ្យដឹងនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា គាត់កំពុងតែប្រមូលផលស្រូវជាបណ្តើរៗហើយ កសិករខ្លះក៏បានលក់ផលស្រូវនោះដែរ ពួកគាត់ដឹងថា ស្រូវផ្ការំដួល លក់បានតម្លៃ ១.៣០០រៀលក្នុង១គីឡូក្រាម ដោយឡែកកាលពីឆ្នាំកន្លងទៅលក់ដើមដៃបានតែ ១.០០០ រៀលក្នុង១គីឡូក្រាម ពេលចុងដៃក្រោយមកស្រូវឡើងថ្លៃលក់បានតម្លៃ ១.២០០រៀល ក្នុង១គីឡូក្រាម ។

កសិករបន្តទៀតថា ស្រូវរបស់គាត់ឆ្នាំនេះមិនសូវអំណោយផលល្អដូចឆ្នាំកន្លងទៅទេ ដោយសារតែស្មៅដុះច្រើនពេក កំចាត់ស្មៅមិនឈ្នះ ធ្វើឲ្យស្រូវមិនសូវបែកគុម្ពទើបបណ្តាល ឲ្យផលស្រូវបានតិច ។ កសិករសំណូមពរសូមឲ្យក្រុមហ៊ុនលក់ស្រូវពូជ ធ្វើយ៉ាងណាកុំឲ្យពូជស្រូវមានលាយពូជស្មៅស្រង៉ែមកជាមួយស្រូវ ធ្វើឲ្យកសិករយើងពិបាកកំចាត់ខ្លាំងណាស់ ។

បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មម បានឲ្យដឹងថា មកដល់ពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ ២០២៣នេះ កសិករក្នុងខេត្តត្បូងឃ្មុំទាំង៧ស្រុក/ក្រុង ប្រមូលផលស្រូវស្រាលបានចំនួន ១.៧២៧ តោនដោយផ្ដល់ទិន្នផលជាមធ្យម ៤,៥៣ តោនក្នុងផ្ទៃដីមួយហិកតាផងដែរ៕