Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កសិករសំរុកដាំដំណាំពោតចំណីសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈទឹកទន្លេកំពុងស្រក

  • បោះពុម្ព

ត្បូងឃ្មុំ: ខណៈទឹកទន្លេកំពុងស្រក កសិករតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ មានស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ បានសំរុកដាំដំណាំពោតក្រហមជាចំណីសត្វលើផ្ទៃដីជាង៨ពាន់ហិចតា ដើម្បីផ្គត់ផ្គង់ជីវភាពឲ្យបានប្រសើរឡើង ។

កសិករនៅក្នុង ឃុំជីរោទ៍ទី ១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងតែសម្រុកដាំពោតចំណីសត្វ ឬពោតក្រហម បានឲ្យដឹងថា គាត់ដាំពោតចំណីសត្វនេះ គឺមានខាងក្រុមហ៊ុនគ្រាប់ពូជពោត បានផ្ដល់គ្រាប់ពូជឲ្យគាត់ដាំសិន ដល់ពេលប្រមូលផលពោតទើបខាងក្រុមហ៊ុន គេគឹតលុយថ្លៃគ្រាប់ពូជតម្លៃ ៣១ម៉ឺនរៀលក្នុងគ្រាប់ពូជមួយថង់ អាចដាំបាននៅលើផ្ទៃដីកន្លះហិកតា ប៉ុន្តែបើយើងទិញពូជពោតឲ្យលុយភ្លាមៗ ក្នុងមួយថង់តម្លៃ ២៨ម៉ឺនរៀល ក្នុងមួយថង់ ។

កសិករបន្តទៀតថា ចំពោះការភ្ជួររាស់ដីក៏ដូចគ្នាដែរ គឺគេភ្ជួររាស់ដីឲ្យកសិករយ៉ាងស្អាត ហើយទុកឲ្យកសិករដាំដុះ បង្ករបង្កើនផលរួចពេលប្រមូលផលពោត ទើបខាងអ្នកភ្ជររាស់ដី គេគិតលុយថ្លៃភ្ជួរដីដែរ ។

កសិករបន្តទៀតថា កាលពីឆ្នាំកន្លងទៅ ការប្រមូលផលលើកទី១ ពោតចំណីសត្វរបស់គាត់ លក់បានតម្លៃជាង ១.០០០ រៀលក្នុង១គីឡូក្រាម ខណ:លើកទី២ លក់បានតម្លៃតែ ៨០០ រៀលទេក្នុងមួយគីឡូក្រាម ដោយសារតែពោតខ្លះទឹកទន្លេឡើងមកលិច គ្រាប់ពោតខូចគុណភាព ហើយឆ្នាំ ២០២៣-២០២៤ នេះកសិកររំពឹងទុកថា ពោតចំណីសត្វរបស់គាត់នឹងមានតម្លៃទីផ្សារល្អដូចឆ្នាំកន្លងទៅផងដែរ។

បើតាមការបញ្ជាក់ពី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានឲ្យដឹងថា ដំណាំពោតក្រហម ត្រូវបានប្រជាពលរដ្ឋដាំ ២ដង ក្នុងមួយឆ្នាំ សរុបផ្ទៃដីជាមធ្យម ៨.២៣០ ហិភាគឺលើកទី ១ ពីខែវិច្ឆិកាដល់ខែមេសា លើផ្ទៃដី ៥.២០០ ហិកតា ( ដាំប្រដេញទឹកស្រក ) នឹងលើកទី ២ ពីខែ ឧសភាដល់ ខែសីហា លើផ្ទៃដី ៣.០៣០ ហិកតា ៕