Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះគ្រូចៅអធិការវត្តសិលារង្សី (ហៅវត្តត្រពាំងថ្កូវ) វត្តចាស់ ផ្តួចផ្តើមប្រារព្ធពីធីប្រណាំងទូកខ្នាតតូច ដើម្បីរំលឹក ថែរក្សាដំណែលបុរាណាចារ បុណ្យប្រពៃណីជាតិខ្មែរ និងអបអរសាទរ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ព្រះសទ្ធាភិញាណ វ៉ាន់ ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ និងជាព្រះគ្រូចៅអធិការវត្តសិលារង្សី (ហៅវត្តត្រពាំងថ្កូវ) វត្តចាស់ រួមនឹងព្រះសង្ឃ គណកម្មការ លោកអាចារ្យ សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្ត បានផ្តួចផ្តើមធ្វើពិធីប្រណាំង ទូក ខ្នាតតូច ធ្វើឡើងរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីរំលឹក ថែរក្សាដំណែលបុរាណាចារ បុណ្យប្រពៃណីជាតិខ្មែរ និងអបអរសាទរ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ការប្រណាំង ទូក ខ្នាតតូច នេះ ប្រព្រឹត្តទៅ នៅប្រឡាយ ក្បែរវត្តចាស់ ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ព្រះសង្ឃ គណៈកម្មការ លោកអាចារ្យ និងប្រជាពុទ្ធបរិស័ទ អញ្ជើញចូលរួមទស្សនាយ៉ាងច្រើនកុះករ។

ព្រះសទ្ធាភិញាណ វ៉ាន់ ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ និងជាព្រះគ្រូចៅអធិការវត្តសិលារង្សី (ហៅវត្តត្រពាំងថ្កូវ) វត្តចាស់ បានមានសង្ឃដីកាថា ពិធី ប្រណាំងទូកប្រពៃណីនេះ មានទូកចូលរួមប្រណាំងសរុប ៤គូ ស្មើនឹង ៨ ទូក ដោយ ទូក នីមួយៗមានចំណុះកីឡាករ ៦នាក់ ទៅ ៧នាក់ និងកីឡាករ ទាំងអស់ មានជាង ៥០រូប ។

តាមសង្ឃដីកា របស់ព្រះអនុគណស្រុកត្បូងឃ្មុំ បន្តថា នៅឆ្នាំនេះ ព្រះសង្ឃ គណៈកម្មការវត្ត លោកអាចារ្យ រួមនឹងសប្បុរសជន បានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីនេះឡើង ក្នុងបំណងចូលរួមថែរក្សាប្រពៃណីព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។

ការចូលរួមថែរក្សាប្រពៃណី របស់វត្តសិលារង្សី (ហៅវត្តត្រពាំងថ្កូវ) វត្តចាស់ និងសហគមន៍ ដែលធ្លាប់មាន កុំឱ្យបាត់បង់ ដើម្បីអបអរបុណ្យកឋិនទានសាមគ្គី និងការបង្កភាពរីករាយសម្រាប់ពលរដ្ឋ ជាពុទ្ធបរិស័ទ និងដើម្បីរំឭកគុណចំពោះវត្ថុស័ក្តសិទ្ធិ ទស្សបរមី ដែលតែងអភិបាលកិច្ចពលរដ្ឋខ្មែរគ្រប់ៗរូប។ ព្រះសទ្ធាភិញាណ វ៉ាន់ ដាវី បានមានសង្ឃដីការបញ្ជាក់ថា ព្រឹត្តិការប្រណាំង ទូក ខ្នាតតូច នេះ នឹងបន្តធ្វើ ទៅឆ្នាំបន្ទាប់ៗទៀត ដើម្បីជាការអភិរក្ស ថែរក្សាព្រះរាជពិធីបុណ្យអុំទូក ថែរក្សា ការពារ អភិរក្ស និង អភិវឌ្ឍ បេតិកភណ្ឌវប្បធម៌ជាតិ ជាកិច្ចការដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់។

បន្ថែមពីនេះ ការអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស រួមចំណែកសំខាន់ដើម្បីទាញយកប្រយោជន៍សមស្រប សម្រាប់ការអភិវឌ្ឍប្រទេស និងផ្ទេរមរតកដ៏មានតម្លៃនេះទៅមនុស្សជំនាន់ក្រោយ។

បន្ថែមលើនេះ ព្រះសទ្ធាភិញាណ វ៉ាន់ ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ និងជាព្រះគ្រូចៅអធិការវត្តសិលារង្សី (ហៅវត្តត្រពាំងថ្កូវ) វត្តចាស់ ក៏បានលើកទឹកចិត្តដល់ព្រះគ្រូចៅអធិការវត្តនានា និងពុទ្ធបរិស័ទទាំងអស់ រួមគ្នាថែរក្សាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អនេះឱ្យបានស្ថិតស្ថិរគង់វង្ស និងបន្តរៀបចំពិធីនេះ ដើម្បីបង្កភាពរីករាយដល់ប្រជាពលរដ្ឋជិតឆ្ងាយ។

សូមជម្រាបជូនថា ក្រោយការប្រកួតយ៉ាងស្វិតស្វាញ ប្រកបដោយសាមគ្គីភាព ជ័យលាភីលេខ១ បានទៅលើ ទូកតារាផ្ការីក មកពីវត្តវត្តសិលារង្សី ឧបត្ថម្ភដោយព្រះអនុគណស្រុកត្បូងឃ្មុំ វត្តសិលារង្សី, លេខ២ បាននទៅលើ ទូកតេជ:សាលវ័ន មកពីវត្តតាប៉ាង ឧបត្ថម្ភដោយព្រះចៅអធិការវត្តសាលវ័ន (វត្តតាប៉ាង) និងលេខ៣ ទូកគីរីគង្គាមានរឹទ្ធ មកពីវត្តប្រផាត់ ឧបត្ថម្ភដោយព្រះចៅអធិការវត្ត ប្រផាត់៕