Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ អញ្ជើញបិទវគ្គបណ្តុះបណ្ដាលបំប៉ន ស្ដីពីការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បិទវគ្គបណ្តុះបណ្ដាលបំប៉ន ស្ដីពីការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅខេត្តត្បូងឃ្មុំ។

ពិធីបិទវគ្គបណ្តុះបណ្តាលបំប៉ននេះ ធ្វើឡើងនៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ប្រតិភូក្រសួង លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ លោកអនុប្រធានមន្ទីរ មន្ត្រីជំនាញមន្ទីររៀបចំដែនដីខេត្ត មន្ត្រីភូមិបាលក្រុង/ស្រុក មន្ត្រីស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

វគ្គបណ្តុះបណ្ដាលបំប៉ន ស្ដីពីការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ មានរយៈពេល បី ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ លើប្រធានបទ ក្រមសីលធម៌វិជ្ជាជីវៈនិងការរៀបចំផែនការការងារ, ការផ្សព្វផ្សាយជាសាធារណៈ និងការចូលរួមបែបសហគមន៍ និងការរៀបចំដែនដី ការកំណត់ព្រំ-ការវាស់វែង,ការងារវិនិច្ឆ័យ, ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Database)។

វគ្គបំប៉ននេះ ត្រូវបានរៀបចំដោយ អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តាមរយៈការបង្ហាត់បង្ហាញ ចែករំលែកបទពិសោធន៍ការងារបច្ចេកទេសនានា និងអនុវត្តដោយផ្ទាល់ ពីសំណាក់គ្រូឧទ្ទេសមកពីក្រសួង ជូនដល់មន្ត្រីជំនាញមន្ទីររៀបចំដែនដីខេត្ត មន្ត្រីភូមិបាលក្រុង/ស្រុក និងមន្ត្រីស្ម័គ្រចិត្ត ដែលបានចុះកិច្ចសន្យាជាមួយកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ស្ថិតនៅក្នុងបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ ។

នាឱកាសនោះ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះក្រសួងរៀបចំដែនដី បន្តតាំងពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួង ដោយបន្តមកឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បច្ចុប្បន្ន តែងតែគាំទ្រជួយដល់ខេត្តត្បូងឃ្មុំ ដោយចំណាយទាំងកម្លាំងកាយ ទាំងថវិកាយ៉ាងច្រើន។

ទន្ទឹមនោះ ឯកឧត្តមក៏បានធ្វើរបាយការណ៍ វឌ្ឍនភាព របស់មន្ទីររៀបចំដែនដីខេត្ត ក្នុងការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ នាពេលកន្លងមក មានចំនួន ៦៤ ឃុំ/សង្កាត់ ស្មើនឹង ៨៦៧ ភូមិ ដោយបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ដោយបានចេញប័ណ្ណកម្មសិទ្ធបានចំនួន ៣៣៩,០០០ ប័ណ្ណ ផងដែរ ។

នាឱកាសបិទវគ្គបំប៉ននោះដែរ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងថា ខេត្តត្បូងឃ្មុំ គឺជាខេត្តទី ៩ ក្នុងចំណោមរាជធានីខេត្ត នៅទូទាំងប្រទេស រួមមាន ៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងត្បូងឃ្មុំ ដែលអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។

ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រូឧទ្ទេស និងសិក្ខាកាម ទាំងអស់ ដែលបានចូលរួមជាមតិយោបល់ ផ្តល់ការពិគ្រោះយ៉ាងផុលផុស ដោយមានជាសំណួរ -ចម្លើយ ចែករំលែកឱ្យគ្នាទៅវិញទៅមក ផ្តល់ជាធាតុដ៏មានតម្លៃក្នុងរយៈពេលពេញ ៣ ថ្ងៃនេះ ក្នុងការពង្រឹងសមត្ថភាពដល់មន្រ្តី ចំណេះដឹងថ្មីៗ សំដៅធានាបានទាំងបរិមាណ និងគុណភាព ក្នុងការអនុវត្តន៍ ការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ក៏ដូចជាសកម្មភាពចំពោះមុខរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្រេចបានតាមផែនការគ្រោងទុក លើការចុះបញ្ជីឱ្យបានរួចរាល់ត្រឹមបំណាច់ឆ្នាំ ២០២៧ ខាងមុខនេះ។

ឯកឧត្តម ផារ៉ា មង្គល បានមានប្រសាសន៍ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងទទួលបានពុទ្ធិ ឧត្តមានុវត្ត និងនវានុវត្តន៍ ពីវគ្គបណ្តុះបណ្តាលបំប៉ននេះ ដោយប្រែក្លាយទ្រឹះស្តីឱ្យទៅជាការអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមទិសស្លោក “ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព “ ក្នុងការបម្រើសេវាកម្មបានទាន់ពេលវេលា និងឆាប់រហ័សជូនប្រជាពលរដ្ឋ ។

នឹងបានប្រកាសបិទវគ្គបណ្តុះបណ្ដាលបំប៉ន ស្ដីពីការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ៕