Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ពាង ណារិទ្ធ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ក្នុងក្របខណ្ឌទូទាំងខេត្ត នៅសាលាវិទ្យាល័យ ហ៊ុនសែន ខ្នារ ក្នុងស្រុកត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ក្នុងក្របខណ្ឌទូទាំងខេត្ត នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលាវិទ្យាល័យ ហ៊ុនសែន ខ្នារ ស្ថិតនៅភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស មកពីសាលាវិទ្យាល័យ ហ៊ុន សែន ខ្នារ ប្រមាណជិត ២០០០នាក់។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ បានអានរបាយការណ៍សមិទ្ធិផលលើការងារអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំសិក្សា ២០២២ -២០២៣ កន្លងទៅ ។

ចំពោះលទ្ធផលនៃការប្រឡងមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ០២ តុលា ឆ្នាំ២០២៣ មានបេក្ខជនប្រឡងសរុប ចំនួន ៨,២៨២នាក់ (ស្រី ៤,៥៨៥នាក់) បេក្ខជនប្រឡងជាប់សរុបចំនួន ៧,៤៨៤នាក់ (ស្រី ៤,៣២៣នាក់) ស្មើនឹង៩០,៣៦% និងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ ធ្នូ ឆ្នាំ២០២៣ មានបេក្ខជនប្រឡងសរុប ចំនួន ៥,៥៦៥នាក់ (ស្រី ៣,១៤៣នាក់) បេក្ខជនប្រឡងជាប់ សរុប ចំនួន ៤,០៧០នាក់ (ស្រី ២,៤២៦នាក់) ស្មើនឹង ៧៤,១២% ក្នុងនោះនិទ្ទេសA ៥៥នាក់ (ស្រី ៣៨នាក់), និទ្ទេស B ២៣៩នាក់ (ស្រី ១៥៣នាក់), និទ្ទេស C ៧២៣នាក់ (ស្រី ៤៤៣នាក់), និទ្ទេស D ១,៤១៨នាក់ (ស្រី ៨៨៣នាក់) និង និទ្ទេស E ១,៦៣៥នាក់ (ស្រី ៩០៩នាក់)។

ហើយបានផ្ដល់អាហារូបករណ៍ ដល់សិស្សក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៥,៨៨៤ នាក់ ស្រី ៣,៤៥៥នាក់ ដោយសិស្សម្នាក់ៗទទួលបានថវិកា ២៤០,០០០ រៀល ក្នុង មួយ ឆ្នាំ ។

ដោយបន្ទាប់ពីចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្ត តំណាងលោកគ្រូ- អ្នកគ្រូ ក៏ដូចជាចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្ត របស់តំណាងសិស្សានុសិស្ស រួចមក នៅក្នុងឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានអានសារលិខិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នេះ ក្នុងក្របខណ្ឌទូទាំងខេត្តត្បូងឃ្មុំ ដោយបានគូសបញ្ចាក់ថា ថ្ងៃទី០១ ខែធ្នូ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចៗ នៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។

ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃដំបូងដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផ្តោតលើ «ការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅ «លើកកម្ពស់ គុណភាពអប់រំ» ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗជាច្រើន ក្នុងនោះការជំរុញ និងលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ឯកឧត្តម ពាង ណារិទ្ធ បានបន្តថា ឆ្លើយតប នឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលចំណុចគន្លឹះទាំង ៤ ខាងលើទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។

ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ចេញនូវ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសនៃសន្និបាតអប់រំប្រចាំឆ្នាំផងដែរ។ឯកឧត្តម បានបន្ថែមទៀតថា សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀន ដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែលចំណុះឱ្យកត្តាសំខាន់ៗ៤ រួមមាន៖ (១) កត្តាសាលារៀន (២) កត្តាគ្រូបង្រៀន (៣) កត្តាសិស្ស និង(៤) កត្តាគ្រួសារ។

ដូច្នេះដើម្បីពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ដោយមានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ជាសេនាធិការ បានរៀបចំយន្តការ ដើម្បីគាំទ្រដល់សាលារៀន ឆ្ពោះទៅសម្រេចបានស្ដង់ដា សាលារៀនមានប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ត «ស្តង់ដា សាលារៀនគំរូ» និង«ពានរង្វាន់ សាលាគំរូសម្តេចមហាបវរធិបតី» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤នេះតទៅ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ពាង ណារិទ្ធ បានប្រគល់ជូនជាអំណោយ និងថវិកា មួយ ចំនួន ជូនដល់ លោកគ្រូ អ្នកគ្រូ ជានិវត្តជន ចំនួន ១០រូប, ចែកជូនប័ណ្ណសរសើរ និងរង្វាន់ ដល់សិស្សពូកែចាប់ពីលេខ១ ដល់លេខ៥ ចំនួន ៣០រូប និងផ្តល់ជាសៀវភៅចំនួន ៤,០០០ ក្បាល, ប៊ិក ៤,០០០ដើម ដល់សាលាវិទ្យាល័យ ហ៊ុន សែន ខ្នារ នាពេលនោះផងដែរ៕