Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាលនិង ផ្តល់ជូនរង្វាន់ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ចំនួន៥១០នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ វិស័យអប់រំ គឺជាវិស័យអទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅក្នុងឱកាសសំណេះសំណាលជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងផ្តល់ជូនជាថវិកាជារង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទទួលបាននិទ្ទេសល្អចំនួន៥១០នាក់ ក្នុងនោះមានសិស្សឆ្នើមពូកែប្រឡងជាប់និទ្ទេសA ចំនួន៥នាក់ មកពីវិទ្យាល័យចំនួន០៤ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងជាអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ ជុំវិញខេត្តព្រមទាំងអាជ្ញាធរដែនដី ក៏មានវត្តមានក្នុងពិធីនេះដែរ ។

ឯកឧត្តមចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្តនិងចាត់ទុកដាក់ លើវិស័យអប់រំដែលជាវិស័យអាទិភាព ក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់ សំរាប់ប្រទេសជាតិនិងចូលរួមអបអរសាទរសប្បាយរីករាយជាមួយក្មួយៗ សិស្សានុសិស្សទាំង៥១០នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិសំរាប់ឆ្នាំសិក្សា២០២២-២០២៣នេះ ។

ឯកឧត្តម ក៏បានលើកឡើងថា ក្មួយៗជាយុវជនជាសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី សម័យតេជោ ហើយបានបន្តមកសម័យសម្តេចធិបតី ពិតជាមានសំណាង ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ក្រោមម្លប់សន្តិភាព ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនៗក្នុងការសិក្សារៀនសូត្រ គួបផ្សំនិងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ ពីសំណាក់ លោកគ្រូអ្នកគ្រូ ជាពិសេសក្មួយៗបានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនិងពាក្យស្លោករបស់ក្រសួងអប់រំយុវជននឹងកីឡា “អ្នកចេះគឺជាប់”។

ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើដល់ក្មួយៗត្រូវមានគុណធម៌ សីលធម៌ ចរិយាធម៌ សុជីវធម៌ និងឥរិយាបថល្អ ហើយចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិ ភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំខូចអនាគតដល់ខ្លួន និងបានជម្រុញលើកទឹកចិត្តដល់ប្អូនៗ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ នៅពេលបន្តការសិក្សានៅមហាវិទ្យាល័យ ត្រូវផ្លាស់ប្តូរឥរិយាបថ នៃការសិក្សា គឺត្រូវបន្តសិក្សា ភាសាជាតិ ភាសាបរទេស សិក្សាស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីស្វងយល់ពីមុខជំនាញ ដោយរៀនទ្រឹស្តីបណ្តើរ អនុវត្តន៍ជាក់ស្តែងបណ្តើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលប្រកបដោយប្រសិទ្ធភាព ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

ក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ ឯកឧត្តម ចាយ បូរិន បានផ្តល់ជូនរង្វាន់និងថវិកាលើកទឹកចិត្ត ដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទាំង៥១០នាក់។ កិច្ចបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់អង្គពិធីទាំងមូល សូមមានសុខភាពល្អ មានប្រាជ្ញាឈ្លាសវៃ មានសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច កុំបីក្លាយទៅជាបការដទៃឡើយ៕