Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រគួតបាល់ទាត់ជាមិត្តភាព អបអរសាទរខួបអនុស្សារីយ៍លើកទី ៣៧ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-២០១៦

  • បោះពុម្ព

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៦ នៅទីលានបាលទាត់ ស្ថិតនៅ ភូមិអង្គជា ឃុំស្រឡាប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាបរៀបចំពិធី ប្រគួតបាល់ទាត់ ជាមិត្តភាព អបអរសាទរ ខួបអនុស្សារីយ៍ លើកទី ៣៧ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩-២០១៦ ក្រោមអធីបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញ ចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ -អង្គភាព ជុំវិញខេត្ត ព្រមទាំងកីឡាករ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា ៖ ការប្រគួតបាល់ទាត់ ជាមិត្តភាព អបអរសាទរ ខួបអនុស្សារីយ៍ លើកទី ៣៧ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-២០១៦ នាពេលនេះ មានចំនួន ៨ក្រុម គឺ គូទី១ . ក្រុមបាល់ទាត់ ភូមិដងកាំបិត ជួបជាមួយ ក្រុមកីឡា គីឡូលេខ ១៣ត្រពាំងព្រីង ស្រុកតំបែរ - គូទី២ ក្រុមបាល់ទាត់ ភូមិសង្គមថ្មី ជួបជាមួយ ក្រុមកីឡា គីឡូលេខ៩ សង្កាត់ច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គូទី៣ .ភូមិកៀនរមៀត ជួបជាមួយ ក្រុមកីឡា សមាគមន៍ ផ្សព្វផ្សាយឥស្លាម កម្ពុជា ២ធ្មូ ស្រុកស្នូល ខេត្តក្រចេះ គូទី៤. ម្ចាស់ផ្ទះ ភូមិអង្គរជា ជួបជាមួយ ក្រុមកីឡា ភូមិជាំក្រសាំង ឃុំព្រែកស្មាន់ ស្រុកឆ្លូង ខេត្តក្រចេះ ផងដែរ ៕