Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះរៀបចំដំណើរការ បន្ថែមម៉ាស៊ីនបូមទឹក ៦៥សេះ ១គ្រឿងទៀត ដើម្បីផ្គត់ផ្គង់ទឹក ជូនប្រជាកសិករនៅស្រុកក្រុចឆ្មារ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ ក្រុមការងារក្រសួង និងមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត បានចុះរៀបចំ ដំណើរការបន្ថែម ម៉ាស៊ីនបូម ទឹកខ្នាត ៦៥សេះ ចំនួន១គ្រឿង នៅក្នុង ស្រុកក្រូចឆ្មារ យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋភិបាល ដែលមាន សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងបានទទួល បទបញ្ជាដោយផ្ទាល់ពី ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារ បានចុះធ្វើសកម្មភាព រៀបចំតម្លើង ម៉ាស៊ីនម៉ាស៊ីន ១គ្រឿង បន្ថែមទៀត ។

បើតាមការ បញ្ជាក់របស់ លោក យា វឿន ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ៖ ក្រុមការងារ បានធ្វើសកម្មភាព បូមនៅលើទីតាំង ចំនួន ២កន្លែង ក្នុងស្រុកក្រូចឆ្មារ រួមមាន ទីតាំងទី១ នៅឃុំរកាខ្នុរ ដោយតម្លើង ម៉ាស៊ីនបូមទឹកខ្នាត ៦៥សេះ ១គ្រឿងបន្ថែម សរុបចំនួន ២គ្រឿង ដោយធ្វើ ការបូមទឹក ពីព្រែករកាខ្នុរ មកបញ្ចូល ក្នុងប្រឡាយ អាងទឹកបឹងធំ មានប្រវែងជាង ៤គីឡូម៉ែត្រ ដើម្បីរក្សាទឹក ទុកសម្រាប់ផ្គតផ្គង់ លើផ្ទៃស្រែប្រាំងចំនួន ៤៥៥ហិតា និងសោចស្រព ផ្ទៃដីចំការថ្នាំជក់ និងដំណាំពោត របស់ប្រជាកសិករ ចំនួន ៦៧០ហិតតា .ទីតាំងទី២ ក្នុងឃុំព្រែកអាជី ដោយបន្តបូម ទឹកពីទន្លេមេគង្គ មកបញ្ចូល ក្នុងព្រែកគគី ដើម្បីផ្គត់ផ្គង់ ស្រូវប្រាំងចំនួន ៣៧១ហិចតា មកដល់ពេលនេះ ការផ្គតផ្គង់ទឹក សម្រាប់ស្រូវប្រាំង ហាក់ដូចជា មានការធូស្រាលហើយ តែមានតម្រូវ ការទឹកច្រើន និងប្រើប្រាសរយៈពេលយូ គឺចំការថ្នាំជក់ និងចំការពោត ដែលបច្ចុប្បន្ននេះ ប្រជាកសិករ កំពុងចាបផ្ដើម ធ្វើការដាំដុះ ។ 

លោក បន្តថា ៖ មកដល់ពេលនេះ ការងារបង្កបង្កើន ផលស្រែវស្សា និងស្រែប្រាំង នៅទូទាំងខេត្ត អនុវត្តលើការ ប្រមូលផលស្រូវ វស្សាបានចំនួន ៧៨.៣១៨ហិកតា លើផ្ទៃដីធ្វើ បានចំនួន ៧៨.៣១៨ហិកតា ស្មើ១០០% និង ការសាបព្រោះស្រូវ ប្រាំងអនុវត្ត បានចំនួន ១០.០៥៥ហិកតា លើផែនការ ១០.៥០០ហិកតា ស្មើ ៩៥.៧៦% ។

សូមបញ្ជាក់ថា ៖ ដោយសារស្ថានភាព ទឹកភ្លៀង នៅស្រុកក្រូចឆ្មា ក្នុងខែវិច្ចិការ និងខែធ្នូ មិនមាន ភ្លៀងធ្លាក់សោះ ព្រមទាំងមានខ្យល់ និងកំដៅឡើងខ្ពស់ ធ្វើឲ្យបរិមាណទឹកដែល មានក្នុងប្រឡាយ អាង និងព្រែក មានការ ស្រកចុះយ៉ាងខ្លាំង ម៉ាស៊ីនបូមបណ្ដើរ ប្រជាកសិករ បានយកទឹក ប្រើប្រាស់បណ្ដើរៗ ដូចនេះការបូមនៅ តែបន្តមិនអាច បញ្ឍប់ការ បូមទឹកបាន ។ ដើម្បីមាន ទឹកគ្រប់គ្រាន់ នៅក្នុងទីតាំង ខាងលើ ក្រុមការងារ ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម បន្ត ខិតខំអន្តរាគមន៍ ឲ្យអស់លទ្ធភាព ក្នុងគោលបំណង រក្សា ទឹកទុក សម្រាប់ ប្រជាកសិករ ស្រោចស្រពស្រែប្រាំង និងចំការឲ្យបាន ចប់ចុងចប់ដើម នៅក្នុងស្រុកក្រូឆ្មារ ផងដែរ ៕