Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិក្ខាសាលា ផ្សព្វផ្សាយគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច នៅថ្នាក់ក្រោមជាតិ ឆ្នាំ២០១៤-២០១៨

  • បោះពុម្ព

ត្បូងឃ្មុំ៖ កុមារតូចម្នាក់ ក្លាយខ្លួនទៅជាពលរដ្ឋដ៍ល្អនៅក្នុងសង្គម ទាមទារអោយមាននូវកិច្ចសហការ យ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ពោលគឺទាំងរាជរដ្ឋាភិបាល ទាំងដៃគូអភិវឌ្ឍន៍ រួមទាំងមាតាបិតាផ្ទាល់នាព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បានរៀបចំ អង្គសិក្ខាសាលា ផ្សព្វផ្សាយគោលនយោបាយជាតិនិងផែនការសកម្មភាពជាតិស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចឆ្នាំ២០១៤-២០១៨ ក្រោមអធិបតីភាព ឯកឧត្តម លីឡេង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកលោកស្រី ជាគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍ កុមារតូច ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជំនាញជុំវិញខេត្ត និងសិក្ខាកាមចូលរួមសរុបប្រមាណ១៩៣រូប ។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអោយដឹងថា៖អង្គសិក្ខាសាលា ដែលធ្វើឡើងនាពេលនេះ មានគោលបំណង ដើម្បីអនុវត្តអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ និងបង្កើនការយល់ ដឹងរបស់សិក្ខាកាមអំពីគោលនយោបាយ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច អោយបានកាន់តែប្រសើរឡើង ។

តមក លោក ប៉ូវ វី អនុប្រធានផ្នែកគោលនយោបាយ នៃអគ្គលេខាដ្ឋាន គណៈកម្មាធិការជាតិគំពារ និងអភិវឌ្ឍន៍កុមារតូច បានអោយដឹងផងដែរថា៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាផ្តល់ការគាំទ្រចំពោះការ គាំពារ និងអភិវឌ្ឍន៍កុមារតូច បែបពហុវិស័យបញ្ចូល គ្នាចំពោះកុមារតូចចាប់ពីកកំណើត រហូតដល់អាយុ ក្រោម៦ឆ្នាំ រួមជាមួយមាតាបិតា ឬអាណាព្យាបាលពាក់ ព័ន្ធនឹងការចិញ្ចឹមកូនថែរក្សាកូន ការភ្ញោចដើម្បី ជួយកូនបានទាន់ពេលវេលា ការផ្តល់អាហារូបត្ថម្ភ ការគាំពារ សុខភាព ការអប់រំនិងអនាម័យ ក្នុងគោលបំណងការពារលើកកម្ពស់ ការអភិវឌ្ឍន៍ផ្នែកសុខាភិបាល និងរាងកាយ ការអភិវឌ្ឍន៍ផ្នែក សីលធម៍និងវប្បធម៍ ការអភិវឌ្ឍន៍ផ្នែកសង្គមនិងអារម្មណ៍ បញ្ញា និងការគិតរបស់ កុមារតូច ។

បន្ទាប់ពីក្រុមការងារបច្ចេកទេស បានឡើងធ្វើបទបង្ហាញ គោលនយោបាយជាតិនិងផែនការសកម្ម ភាពជាតិស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចឆ្នាំ២០១៤-២០១៨ រួច មក ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖  ការគាំពារ និងអភិវឌ្ឍន៍កុមារតូច គឺជាការចូលរួម ចំណែក សម្រេច ផែនការជាតិអប់រំទាំងអស់គ្នា ជាពិសេសជួយកុមារ អោយមានការអភិវឌ្ឍន៍ពេញលេញ គ្រប់ផ្នែក ត្រៀមខ្លួនចូលរៀននៅសាលាបឋមសិក្សា និងថ្នាក់បន្តបន្ទាប់ រួមចំណែកាត់បន្ថយអត្រាត្រួតថ្នាក់ និងរក្សាបាននូវ អត្រាបោះបង់ការសិក្សារបស់កុមារ និងរក្សាបាននូវអត្រាគង់វង្សនៃការសិក្សា ប្រកបដោយ គុណភាព ។

គណៈអធិបតី បានសម្តែងនូវការកោតសរសើរ គាំទ្រ និងវាយតំលៃខ្ពស់  ក្នុងការរៀបចំអោយមាន សិក្ខាសាលានេះឡើង ដើម្បីជាការផ្សព្វផ្សាយ ជូនដល់មន្ត្រីគ្រប់ថ្នាក់  ក៍ដូចជាស្ថាប័នពាក់ព័ន្ធ អោយយល់ដឹង កាន់តែច្បាស់ថា អ្វីគឺជាការផ្សព្វផ្សាយ គោលនយោបាយជាតិនិងផែនការសកម្មភាពជាតិស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច ដែលនេះជាការយកចិត្តទុកដាក់ របស់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ច កាលតែងតែគិតគូរ ទៅលើការអភិវឌ្ឍន៍ ធនធានមនុស្ស ជាពិសេសវ័យកុមារនេះផ្ទាល់ គឺជាទំពាំងស្នងឬស្សី ជាសសរទ្រូងរបស់ប្រទេសជាតិ ដែលមិនអាចខ្វះបាន ៕