Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី២០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត

  • បោះពុម្ព

ត្បូងឃ្មុំ ៖ របៀបវារៈ ចំនួន៤ ត្រូវបានពិនិត្យ ពិភាគ្សា និងអនុម័តដោយ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នៅសាលាប្រជុំ តូចសាលា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា  ៖ កិច្ចប្រជុំសាមញ្ញ លើកទី២០ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២ ពិភាក្សាលើ របៀបវារ ចំនួន៤ ក្នុងនោះ ១.ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង កំណត់ហេតុ កិច្ចប្រជុំសាញ្ញ លើកទី១៩ របស់ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២ , ២.ពិនិត្យ ពិភាក្សា និងអនុម័តលើ របាយការណ៍ រីកចម្រើន ប្រចាំខែធ្នូ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ , ៣.ពិនិត្យពិភាគ្សា និងអនុម័តលើ ផែនការសកម្មភាពបីខែ (មករា កុម្ភះ និងមីនា ) បន្តរបស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ៤.បញ្ហាផ្សេងៗ (ប្រាក់ត្រូវបង់ ចូលមូលមរណៈ សង្គ្រោះ )  ៕\