Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ រីករាយជួបជុំជាមួយពលរដ្ឋប្រមាណ១០មុឺននាក់ ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់!!

  • បោះពុម្ព

ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។

នេះបើយោងតាមការឲ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។ គូសបញ្ជាក់ថា ៖ ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា ៖

-លេខ១ ទទួលបានថវិកាចំនួន  500 000រៀល -លេខ២ ទទួលបានថវិកាចំនួន 400 000រៀល -លេខ៣ ទទួលបានថវិកាចំនួន 300 000រៀល -លេខ៤ ទទួលបានថវិកាចំនួន 200 000រៀល -លេខ៥ ទទួលបានថវិកាចំនួន 100 000រៀល -លេខ៦ ដល់លេខ១០ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន 50 000រៀល ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវផងដែរ។ សូមជម្រាបថា មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិន អនុញ្ញាត ឲ្យ ពលរដ្ឋ នេសាទ ត្រី ក្នុង បឹង ក្រម នេះឡើយ ដើម្បី រក្សា វត្តមាន ត្រីទុក សម្រាប់ ពិធី ចាប់ ត្រី ជារៀងរាល់ឆ្នាំ ។

ចំពោះការចាប់ត្រី ពលរដ្ឋអាច ប្រើប្រាស់ បានតែ ឧបករណ៍ បុរាណ ប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និង ត្រក ជាដើម ដើម្បី ចាប់ ត្រី ក្នុង ពិធី នេះ ដោយតំបន់ បឹង ក្រម មាន ផ្ទៃដី ប្រមាណ ៣០ ហិកតា និង ផ្ទៃ បឹង ទំហំ ១ ហិកតា ៕