Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត អញ្ជើញជាអធិបតី បិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣-២០២៤ ប្រកួតយ៉ាងស្វិតស្វាញ់អស់រយៈពេល៥ថ្ងៃកន្លងមក

  • បោះពុម្ព

រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីលានបាល់ទាត់វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតក្នុងសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣-២០២៤។

ថ្លែងបិទការប្រកួតកីឡាសិស្សបឋមសិក្សានេះ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត បានកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួតកីឡា ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមនឹងរដ្ឋបាលក្រុង-ស្រុក ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការបញ្ជូនកីឡាករ មកពីសាលានានាទូទាំងក្រុង-ស្រុក ដើម្បីចូលរួមការប្រកួត ហើយការប្រកួតនេះទទួលបានលទ្ធផលល្អប្រសើរ និងគ្មានឧបទ្ទវហេតុណាមួយកើតឡើងគួរឱ្យកត់សម្គាល់។

បន្ថែមពីនេះទៀត ស្របពេលថ្ងៃនេះ ជាថ្ងៃបុណ្យមាឃបូជា ដែលជាបុណ្យដ៏ធំមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហុក ពេជ្រហោះ បានលើកយកពុទ្ធដីការរបស់ព្រះពុទ្ធបរមគ្រូជាម្ចាស់ ដែលទ្រង់ត្រាស់សម្តែងអំពីកូន ដែលមាន ៣ប្រភេទ ជូនអង្គពិធីទាំងមូល និងក្រុមកីឡាករទាំងអស់បានជ្រាប

ទី១. អវជាតិបុត្រ ជាកូនដែលខូចបំផុតតាំងពីកំណើត តែងនាំរឿងរ៉ាវដល់ក្រុមគ្រួសារ និងសង្គមជាតិ ហើយតែងសេពគប់នឹងបាបមិត្តផ្សេងៗ ប្រព្រឹត្តអ្វីមួយស្តីប្រដៅមិនស្តាប់ ឪពុកម្តាយអ្នកមានគុណឡើយ ទី២. អនុជាតិបុត្រ ជាកូនមានសុជីវធម៌ល្អ មានការសិក្សារៀនសូត្រត្រឹមត្រូវ ព្រមទាំងងាយស្រួលក្នុងការប្រដៅអប់រំ ទី៣. អតិជាតិបុត្រ គឺជាកូនដែលល្អបំផុត តាំងពីកំណើត តែងធ្វើអំពើល្អ ជួយដល់សង្គមជាតិ និងជួយក្រុមគ្រួសារ ហើយជាកូនដែលចេះគិតគូរនាំឪពុកម្តាយទៅរកផ្លូវត្រូវ ជួយណែនាំឪពុកម្តាយ ឱ្យចេះធ្វើបុណ្យ សន្សំកុសល រក្សាសីល និងជួយដល់សង្គមជាតិថែមទៀត

ដូចនេះ សូមក្មួយៗទាំងអស់ យកគម្រូតាមអនុជាតិបុត្រ ឬអតិជាតិបុត្រ។ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ ជាសសរទ្រូង នៃប្រទេសជាតិ និងត្រូវចៀសឆ្ងាយអំពីអំពើអបាយមុខផ្សេងៗ ជាពិសេសគឺគ្រឿងញៀន ព្រោះគ្រឿងញៀនមិនត្រឹមតែបំផ្លាញខ្លួនឯងនោះទេ វាបានបំផ្លាញដល់ក្រុមគ្រួសារ និងសង្គមជាតិថែមទៀត។

ឯកឧត្តម បន្តថា ៖ ឆ្លងតាមការប្រកួតយ៉ាងខ្លាំងក្លា សកម្ម និងស្វិតស្វាញ ក្រុមកីឡាករទាំងអស់ បានយកអស់កម្លាំងកាយចិត្ត សមត្ថភាព ទេពកោសល្យ និងបច្ចេកទេស ដែលខ្លួនមាន ឈានទៅដណ្ដើមបាននូវជ័យជម្នះ ក្នុងការប្រកួតប្រជែងដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នា។

ជាងនេះទៅទៀត ការប្រកួតនេះបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវចំណងសាមគ្គីភាព មិត្ដភាព ភាតរភាព ដែលជាគំរូដ៏ល្អមួយ សម្រាប់កីឡាកររបស់យើងទៅថ្ងៃអនាគតផងដែរ។ បើតាមលោក កា វចនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានការឲ្យដឹងថា ៖ ក្នុងឆ្នាំ២០២៤នេះ

ក្រុមកីឡាករ បានមកចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ខេត្ត មានចំនួន ៣៣ក្រុម គឺ៖ បាល់ទាត់ ចំនួន១១ក្រុម បាល់ទះ ០៨ក្រុម បាល់បោះ ១០ក្រុម និងអត្តពលកម្ម ចំនួន០៤ក្រុម ដែលមកពីបណ្តាសាលារៀន នៅទូទាំងក្រុង-ស្រុក ទាំង៧ នៃខេត្តត្បូងឃ្មុំ ហើយការប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រនេះ មានរយៈពេល៥ថ្ងៃ។ ក្នុងនោះ វិញ្ញាសារ បាល់ទះ ចំណាត់ថ្នាក់លេខ១៖ បានទៅក្រុមមកពី ស្រុកមេមត់ ទទួលបានពានរង្វាន់១ ,ថវិកា ១,២០០,០០០៛ , ទង់អនុស្សាវរីយ៍ ០១ ,បាល់ទះចំនួន ០៥គ្រាប់ និងខោ-អាវ ១២កំប្លេរ។

វិញ្ញាសារបាល់បោះកុមារា ចំណាត់ថ្នាក់លេខ១៖ បានទៅក្រុមមកពី ស្រុកអូររាំងឪ ទទួលបានពានរង្វាន់១ ,ថវិកា ១,២០០,០០០៛ ,ទង់អនុស្សាវរីយ៍ ០១ ,បាល់បោះចំនួន ០៥គ្រាប់ និងខោ-អាវ ១២កំប្លេរ ។ វិញ្ញាសារ បាល់បោះកុមារី ចំណាត់ថ្នាក់លេខ១៖ បានទៅក្រុមមកពី ស្រុកអូររាំងឪ ទទួលបានពានរង្វាន់១ ,ថវិកា ១,២០០,០០០៛ ,ទង់អនុស្សាវរីយ៍ ០១ ,បាល់បោះចំនួន ០៥គ្រាប់ និងខោ-អាវ ១២កំប្លេរ។

វិញ្ញាសារ អត្តពលកម្មកុមារា-កុមារី ចំណាត់ថ្នាក់លេខ១៖ បានទៅក្រុមមកពី ស្រុកអូររាំងឪ ទទួលបានពានរង្វាន់១ ,ថវិកា ១,២០០,០០០៛ ,ទង់អនុស្សាវរីយ៍ ០១ ,បាល់បោះចំនួន ០៥គ្រាប់ និងខោ-អាវ ១២កំប្លេរ។ ដោយឡែក ចំណាត់ថ្នាក់លេខ២ និងលេខ៣ ទទួលបានថវិកា ,ទង់អនុស្សាវរីយ៍ ,បាល់ , និងខោ-អាវផងដែរ៕