Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមេមត់ បើកកិច្ចប្រជុំអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីស្រុកមេមត់ គ្មានល្បែងស៊ីសងខុសច្បាប់ និងគ្មានគ្រឿងញៀន

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ នៅសាលប្រជុំសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ និង លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីស្រុកមេមត់ គ្មាន ល្បែងស៊ីសងខុសច្បាប់ និងគ្មានគ្រឿងញៀន ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក-លោកស្រី អភិបាលរងស្រុក នាយក-នាយរងរដ្ឋបាលសាលាស្រុក អធិការនគរបាលស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេបញ្ជាការផ្នែកសឹករងស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សឹករងស្រុក មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោក តំណាងគយចល័ត មន្ត្រីសាលាស្រុក ប្រធានស្នាក់ការច្រកព្រំដែន ប្រធានការិយាល័យគយ និងរដ្ឋាករ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន នាយសង្កាត់រដ្ឋបាលព្រៃឈើមេមត់ មេឃុំគ្រប់ឃុំ ទាំង ១៤ឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ប៉ោ អៀត អភិបាលរងស្រុកមេមត់ បានអានសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្ដីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងសេចក្តីណែនាំរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ស្ដីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនអង្គប្រជុំជ្រាប។

ក្នុងឱកាសនោះ លោក ស្រេង លី អភិបាលស្រុកមេមត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដោយបានចាត់វិធានការ បិទ អាជីវកម្ម ល្បែងកំសាន្តអេឡិចត្រូនិក ល្បែងអនឡាញ និងមេកានិកគ្រប់ប្រភេទ(ស្លុតម៉ាស៊ីន) និងល្បែងភ្នាល់កីឡាគ្រប់ប្រភេទ ដែលមិនមានអាជ្ញាប័ណ្ណ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោកអភិបាលស្រុក បន្តថា ការលោភលួចធ្វើអាជីវកម្មល្បែងខុសច្បាប់ ជាហេតុធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនេះ លោកអភិបាលស្រុក ក៏បានស្នើដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ បង្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោះស្រាយបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធសភាពការណ៍បទល្មើស អំពើជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់, បទល្មើសបច្ចេកវិទ្យា និងអំពើឆបោកតាមអនឡាញ, ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក និង បញ្ហាក្មេងទំនើង ជាដើម។

លោក ស្រេង លី បានគូសបញ្ជាក់ដល់អាជ្ញាធរ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទាំងអស់ ត្រូវខិតខំបង្កើនសកម្មភាព បង្ការ ទប់ស្កាត់ ព្រមទាំងស្រាវជ្រាវរកឱ្យឃើញ និងបង្ក្រាបបទល្មើស ដែលកើតឡើងឱ្យបានទាន់ពេលវេលា ជាពិសេសបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ ឱ្យមានប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ក្នុងការអនុវត្តឱ្យបានសម្រេចជោគជ័យ ស្រុកមេមត់ គ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងគ្មានគ្រឿងញាណ ។

ពេលវេលានេះមិនមែនជាពេលដែលត្រូវយកចិត្ត ទុកដាក់ ក្នុងការពង្រាយទីតាំង ល្បែងនោះទេ! ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ ក៏ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ និងត្រឹមត្រូវតាមបទបញ្ជារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើនេះ ជំរុញការផ្សព្វផ្សាយ និងបន្តអនុវត្ត ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ក្នុងសង្គម កាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនសោភ័ណភាពនៅក្នុងស្រុកមេមត់ទាំងមូល៕