Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហាក់ សុខមករា ជួបសំណេះ​សំណាល និង​ផ្ដល់​ប្រាក់​លើក​ទឹកចិត្ត ដល់សិស្ស​ពូកែ​ទូទាំង​ខេត្ត មុន​ប្រឡង​ថ្នាក់ជាតិ

  • បោះពុម្ព

 (ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឱ្យលោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត បានជួបសំណេះសំណាលជាមួយសិស្សពូកែចំនួន ២១នាក់ ទូទាំងខេត្ត និងបានផ្ដល់ប្រាក់លើកទឹកចិត្ត ១០ម៉ឺនរៀលដល់ពួកគេសម្រាប់ម្នាក់ៗ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នា២០១៦នេះ ។

ក្នុងការចូលជួបសំណេះសំណាលនេះ គឺដើម្បីលើកទឹកចិត្តដល់សិស្សពូកែទាំង២១នាក់នោះ ដែលប្រឡងប្រជែងយកចំណាត់ថ្នាក់ទូទាំងខេត្តត្បូងឃ្មុំ និងត្រៀមប្រឡងបន្តទៅថ្នាក់ជាតិ ដែលនឹងធ្វើឡើងនៅខេត្តសៀមរាប។ ក្រៅពីផ្ដល់ប្រាក់ឧបត្ថម្ភដល់សិស្សពូកែ លោកក៏បានផ្ដល់នូវប្រាក់ផ្ទាល់ខ្លួនចំនួន ១០ម៉ឺនរៀលផងដែរ ជូនលោកគ្រូ អ្នកគ្រូ។

ចំពោះការផ្ដល់ប្រាក់លើកទឹកចិត្តនេះ គឺដើម្បីឆ្លើយតបនឹង សេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានអំពាវនាវដល់សម្បុរសជន និងដៃគូអភិវឌ្ឍន៍ បរិច្ចាកធនធាន ឬជារង្វាន់ ដល់សិស្សពូកែ ដែលប្រឡងជាប់ទូទាំងប្រទេស កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ៕