Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តត្បូងឃ្មុំ នាំយកទានព្រះវស្សា និងទេយ្យទាន ជូនព្រះសង្ឃនៅវត្តព្រះលានព្រះ ក្នុងស្រុកពញាក្រែក

  • បោះពុម្ព

ប្រពៃណីដ៏ផូរផង់ របស់ប្រជាជាតិខ្មែរយើង ដែលជានិច្ចកាលវិស័យអាណាចក្រ តែងតែបានផ្សារភ្ជាប់ជាមួយ នឹងវិស័យពុទ្ធចក្រ គឺព្រះពុទ្ធសាសនានេះឯង ជាពិសេសការធ្វើបុណ្យទាន តួយ៉ាងនៅក្នុងរដូវបុណ្យចូលព្រះវស្សានេះតែម្ដង ដែលព្រះសង្ឃត្រូវ គង់ចាំព្រះវស្សានៅក្នុងវត្ត មិនអាចចេញទៅបិណ្ឌបាត្រនៅក្រៅវត្តបាន ព្រោះមានភ្លៀងធ្លាក់ខ្លាំង ហើយពឹងទៅលើពុទ្ធបរិស័ទ្ធយកចង្ហាន់ និងទេយ្យទាននានា ទៅប្រគេនព្រះសង្ឃ ក្នុងរយៈពេល៣ខែពេញ ។

ដោយសទ្ធារជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីរាជការក្រោមឳវាទ អញ្ជើញប្រគេនទានវស្សា បច្ច័យ និងទេយ្យទាន រួមជាមួយប័ណ្ណកម្មសិទ្ធដីសម្រាប់កសាងផ្លូវថ្មី ចូលវត្តព្រះលានព្រះដែលត្រូវចំណាយថវិកាចំនួន២២០២០ដុល្លាអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត ដល់ព្រះសង្ឃដែលគង់នៅវត្តព្រះលានព្រះ ស្ថិតនៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ ។

សូមជម្រាបថា រដូវចូលព្រះវស្សាមានរយៈពេល៣ខែ (១ត្រីមាស) សម្រាប់ឆ្នាំ២០១៧នេះ  ត្រូវបានចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃ១រោច ខែអស្សុច ត្រូវនឹងថ្ងៃទី០៦ ខែតុលា ទើបដល់ពេលចេញព្រះវស្សាវិញ៕








ដោយ៖ វ៉ាន់ វីរៈ