Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាបាទក្រហមខេត្តត្បូងឃ្មុំ ចុះសួរសុខទឹក និងចែកជូន ធុងចម្រោះទឹកស្អាត ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហម

  • បោះពុម្ព

សាខាកាបាទក្រហមខេត្តត្បូងឃ្មុំ ចុះសួរសុខទឹក និងចែកជូន ធុងចម្រោះទឹកស្អាត ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហម

(ត្បូងឃ្មុំ)៖ ដើម្បីអោយបងប្អូនទទួលបានទឹកស្អាតបរិភាគ ក៍ដូចជាបានដឹងនូវតម្រូវការចាំបាច់ជាបន្ទាន់នានា របស់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមការងារសាខាកា កកបាទក្រហមខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក រស់ សុខន នាយកប្រតិបត្តិ សាខាកាកបាទក្រហមខេត្ត សហការជាមួយ ក្រុមការងារ គម្រោងកសាងភាពធន់ ក្នុងសហគមន៍ បានចុះសួរសុខទុក្ខ និងនាំយកធុងចម្រោះទឹកស្អាត និងទឹកបរិសុទ្ធ ទៅចែកជូនអ្នកស្ម័គ្រចិត្ត កាកបាទក្រហម ក្នុងភូមិគោលដៅ ចំនួន៦ភូមិ ក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ចំនួន៦៧នាក់ ដើម្បីទទួលបានទឹកស្អាតបរិភោគ ដែលជាការយកចិត្តទុក្ខដាក់ ពីថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ក្នុងពេលដែលទឹកទន្លេ បានឡើងខ្ពស់ បណ្តាលអោយទឹកចូលភូមិ លិចផ្ទះរបស់ប្រជាពលរដ្ឋ ដែលធ្វើអោយខ្វះខាត ទឹកស្អាតសម្រាប់បរិភោគ និងប្រើប្រាស់នោះ ។

ជាមួយគ្នានោះ លោក ក៍បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើរ និងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក៍ដូចជា ថ្នាក់ដឹកនាំសាខាកាកបាទក្រហម កម្ពុជាខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូន ជាអ្មកស្ម័គ្រចិត្ត ក៍ដូចជាបងប្អូន ប្រជាពលរដ្ឋទូទាំង ស្រុកក្រូចឆ្មារទាំងអស់ ដែលលោកតែងតែ គិតគូរពីសុខទុក្ខ បងប្អូនគ្រប់ពេលវេលា ។

នាឳកាសនោះ លោក រស់ សុខន នាយកប្រតិបិត្តិសាខា កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានណែនាំដល់អ្នកស្ម័គ្រចិត្ត កាកបាទក្រហម និងប្រជាពលរដ្ឋ យកចិត្តទុកដាក់ តាមដាននូវព័ត៍មាន ទាក់ទងនឹងទឹកទន្លេ និងមើលថែកូនចៅតូចៗ របស់ខ្លួនអោយបានល្អ ដើម្បីត្រៀមខ្លួនទុកជាមុន បង្ការ ទប់ស្កាត់ នូវរាល់បញ្ហា ដែលកើតឡើង ជាយថាហេតុ ព្រមទាំងសូមអោយបងប្អូន ពិសារតែទឹកស្អាត ដើម្បីទទួលបានសុខភាពល្អ ជាសឆ្ងាយពីការរាគរូស និងជម្ងឺដង្កាត់ផ្សេងៗ ដែលកើតចេញពីទឹកកខ្វក់ ក្នុងគ្រាដែលទឹកទន្លេ ហក់ឡើងយ៉ាងខ្ពស់នេះ ៕

ដោយ៖ វ៉ាន់ វីរៈ