Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី២ តភ្ជាប់ពីខេត្តត្បូងឃ្មុំ និងកំពង់ចាម, ថ្ងៃនេះ លោក យូ ស៊ុនឡុង និងអភិបាលខេត្តទាំង២ ចុះពិនិត្យទីតាំងប្រារព្ធពិធី

  • បោះពុម្ព

(ត្បូងឃ្មុំ-កំពង់ចាម)៖ ឯកឧត្តម យូ ស៊ុនឡុង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ អមដំណើរដោយឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ព្រមទាំងសហការី បានចុះពិនិត្យទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋាន សាងសង់ស្ពានឆ្លង កាត់ទន្លេមេគង្គ តភ្ជាប់ពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទៅកាន់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុននេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានឆ្លង កាត់ទន្លេមេគង្គ តភ្ជាប់ពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទៅកាន់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នេះផងដែរ ។ សូមបញ្ជាក់ថា ស្ពាននេះមានប្រវែង ៥គីឡូម៉ែត្រ ដែលតួស្ពានប្រវែង ១,១៣១ម៉ែត្រ ទទឹង១៣.៥ម៉ែត្រ និងផ្លូវតភ្ជាប់ ប្រវែង៣,៨៦៩គីឡូងម៉ែត្រ នឹងបើកការសាងសង់នា ពេលឆាប់ៗខាងមុខនេះ ។

គួររំលឹកថា នេះជាស្ពានទី២ហើយ បន្ទាប់ពីស្ពានគីហ៊្សុណា ដែលឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ខេត្តត្បូងឃ្មុំ -កំពង់ចាម ដើម្បីសម្រួលការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ខេត្តទាំង២ ក៏ដូចជា បងប្អូន ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលធ្វើដំណើរ ឆ្លងកាត់ខេត្តទាំង២នេះ ដោយពីមុនត្រូវឆ្លង ដោយសាឡង់ ប៉ុន្តែនាពេលខ្លីខាងមុខនេះ បងប្អូនអ្នក ដំណើរទាំងអស់ នឹងងាយស្រួល ក្នុងការធ្វើដំណើរ ទៅមកចំណេញ ទាំងថវិកា ពេលវេលា ក៏ដូចជាសុវត្ថិភាព ។

នៅពេលឆ្លង ទន្លេទៅមកស្រុកទាំង២ នៃខេត្តទាំង២ ពិសេសឆ្លងពីកំពង់ចាម ទៅត្បូងឃ្មុំ បន្តធ្វើទៅកាន់ ខេត្តក្រចេះ ស្ទឹងត្រែង កាន់តែងាយស្រួល និងរហ័សជាងមុន ដែលនេះស្ថិត ក្រោមការគិតគូរ និងយកចិត្តទុកខ្ពស់ពី សំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ត្រួសត្រាយប្រទេសពី បាតដៃទទេ រហូតសម្រេចបាននូវ សមិទ្ធផលជាបន្តបន្ទាប់ ជាពិសេសវិស័យ សាធារណៈការ និងដឹកជញ្ជូននេះ ដែលសម្តេចតែងគិតគូរ យកចិត្តទុកដាក់ ដោយលើកឡើងថា «មានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម » ៕