Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ដោយយោងតាមការ ចំបាច់ទៅលើការ អនុម័តការងារ នានាជុំវិញខេត្ត នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី១២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ

និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុម ប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ/ អង្គភាពជុំវិញខេត្ត និងមន្ត្រីដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា ៖ នៅក្នុងកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត នាពេលនេះ មានរបៀបវិរៈ ចំនួន៥ រួមមាន ៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្ដីព្រាង របាយការណ៍ រីកចម្រើនប្រចាំឆ្នាំ២០១៧ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ២. ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដី ព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្របសម្រួល បច្ចេកទេស ខេត្តត្បូងឃ្មុំ ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដី ព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាព ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ ៤.ពិនិត្យ ពិភាក្សា និងអនុម័តព្រាងសេចក្ដីសម្រេចស្ដីពី ការបង្កើត និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ លទ្ធកម្មខេត្តត្បូងឃ្មុំ ៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដី ព្រាងសេចក្ដីសម្រេច ស្ដីពីការបែងចែកតួនាទី ភារៈកិច្ចនិងរបៀប របបធ្វើការងារជូន គណៈអភិបាល ខេត្តត្បូងឃ្មុំ ៕