Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុខសញ្ញាញៀនថ្នាំម្នាក់ខឹងនឹងអ្នកជិតខាងដែលហ៊ានរាយការណ៍ឲ្យនគរបាលចាប់ខ្លួនទៅមណ្ឌលកែប្រែ ខណៈពេលចេញមកវិញស្ទាក់វាយសងសឹកអ្នកជិតខាងនោះមិនបានសម្រេច តែជាប់ពន្ធនាគារបានសម្រេច

  • បោះពុម្ព

នៅយប់ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង ១៥ នាទី នៅចំនុចមុខសាលា បឋមសិក្សាពោធិរោង ស្ថិតក្នុង ភូមិពោធិរោង ឃុំអញ្ចើម ស្រុកនិង ខេត្តត្បូងឃ្មុំ មានករណីហឹង្សាដោយ ចេតនាមួយកើតឡើង ដែលបង្ករដោយ ជនសង្ស័យឈ្មោះ ផេង ធារ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំជាតិខ្មែរ រស់នៅភូមិ.ឃុំខាងលើ បានធ្វើសកម្មភាព ដោយយកដែក បំពង់ទីប (ជ្រុង) ប្រវែងប្រហែល ០១ ម៉ែត្រ ស្ទាក់វាយទៅលើជន រងគ្រោះ ឈ្មោះសុខ គឹមយ៉េង ភេទប្រុស អាយុ ៣៨ ឆ្នាំជាតិខ្មែរ រស់នៅភូមិឃុំ ជាមួយគ្នា (ផ្ទះក្បែរគ្នា) មិនបានសម្រេច ។

ខណៈពេលដែល ជនរងគ្រោះបានជិះម៉ូតូ ០១ គ្រឿងម៉ាកគុបមូល ត្រលប់ពីយកកេសស្រា beer មកដាក់កូនមាន់ របស់ខ្លួនដល់ចំនុចខាងលើ ក៏បានឃើញ ជនសង្ស័យនោះ កំពុងឈស្ទាក់ពីមុខ ដៃកាន់បំពង់ទីប បំរ៉ុងមករកវាយលើខ្លួន រូបគាត់បានផ្ដួលម៉ូតូ រត់គេចខ្លួនតាមច្រកផ្ទះឈ្មោះ ស៊ុំ ម៉ាប់ រួចចូលមកផ្ទះខ្លួន ហើយយកទូរស័ព្ទទាក់ទង ទៅកម្លាំងនគរបាលប៉ុស្តិ អញ្ចើមជួយអន្ដរាគមន៍ ដើម្បីចាប់ខ្លួនជន បង្កនោះទៅដាក់ ទោសតាមនីតិវិធី ។

-មូលហេតុ គំនុំដោយជនសង្ស័យ ខឹងជនរងគ្រោះមើលងាយ ខ្លូនថាមនុស្សញៀនថ្នាំ និងថាជនរងគ្រោះ ជាភ្នាក់ងារប៉ូលីស បានរាយការណ៌ រឿងខ្លួនបញ្ជូនទៅ មណ្ឌលកែប្រែស្ដាកាយ និតិសម្បទា នៅទន្លេបាទីកាលពី ០៣ ខែមុន ។

-សូមបញ្ជាក់ថា ជនសង្ស័យក្រោយ វិលត្រឡប់ពីរមណ្ឌលកែប្រែ វិញបានអុកឡុក ជេប្រមាថគំរាមកំហែង ឪពុកម្ដាយច្រើន លើកច្រើនសារ និងបានដាក់ពាក្យ បណ្ដឹងអោយប៉ុស្តិ ជួយមានវិធានការ ផងដែរ ។ ម្យ៉ាងវិញទៀត ជនសង្ស័យបាន ប៉ុនប៉ងទៅលើជនរង គ្រោះចំនួនពីលើកផងដែរ មួយរយៈពេលចេញ ពីរមណ្ឌលកែប្រែវិញនោះ ។

ក្រោយទទួលបាន ព័ត៌មានជំនាញ អធិការនគរបាល ស្រុកត្បូងឃ្មុំ សហការណ៌ជាមួយ ប៉ុស្តិនគរបាល រដ្ឋបាលអញ្ចើម ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចខាងលើ រួចបញ្ជួនមក អធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ កសាងសំនុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ ចាត់ការតាមនិតិវិធី ៕