Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រជុំស្ដីពីការបង្កើត គណៈកម្មការរៀបចំ ប្រកាសចូលកាន់មុខដំណែង ក្រុមប្រឹក្សា និងគណៈអភិបាល ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

នៅសាលាស្រុកពញាក្រែក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ បានប្រារព្ធពិធីប្រជុំ ស្ដីពីការបង្កើតគណៈកម្មការ រៀបចំពិធីចូលកាន់ មុខដំណែងក្រុមប្រឹក្សា និងប្រកាសចូលកាន់ ដំណែងគណៈអភិបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំង ទាំងបី និងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

លោក ផាន់ គឹមសន នាយករងរដ្ឋបាល សាលាខេត្ត បានឡើងអាន ចំណាត់តាំងស្ដីពី ការបង្កើតគណៈកម្មការ រៀបចំពីធីចូលកាន់មុខដំណែង របស់ក្រុមប្រឹក្សា និងប្រកាសចូលកាន់ មុខដំណែងរបស់ គណៈអភិបាល ខេត្តត្បូងឃ្មុំដែលក្នុងនោះ ចែកចេញជា ៤ប្រការ គឺ ៖

ប្រការ១. បង្កើតគណៈកម្មការ១ ដើម្បីទទួលដឹកនាំចាត់ចែងទូទៅ ក្នុងកិច្ចដំណើរការ នៃពិធីចូលកាន់ មុខដំណែងក្រុមប្រឹក្សា និងដំណែងគណៈអភិបាល ខេត្តត្បូងឃ្មុំ

ប្រការ២. បង្កើតអនុគណៈកម្មការ ចំនួន ៤ ជាជំនួយដល់គណៈកម្មការ ដែលមានសមាសភាព និងភារកិច្ចតាមការកំណត់

ប្រការ៣. អនុគណៈកម្មការទាំង៤ ខាងលើ មានសិទ្ធិប្រើប្រាស់ មន្ត្រី្កក្រោមឱវាទរបស់ខ្លួន ជាជំនួយការ

ប្រការ៤. ចំណាត់តាំងនេះ មានប្រសិទ្ធភាព អនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា សេចក្ដីសម្រេចខាងលើនេះ គឺបានធ្វើចំណាត់តាំងរួចមកហើយ ដូច្នេះ សូមលោក លោកស្រី ដែលមានតួនាទីភារកិច្ច នៅក្នុងគណៈកម្មការ និងអនុគណៈអនុកម្មការនីមួយៗ ត្រូវចូលរួមអនុវត្ត បំណែងចែក ដែលបានប្រគល់ជូន ដើម្បីឲ្យកិច្ចដំណើរការ រៀបចំពិធីប្រកាសចូលកាន់ដំណែង ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខ ទទួលបានលទ្ធផលល្អប្រសើរ ។

ចប់ប្រសាសន៍ សំណេះសំណាល ឯកឧត្តម ប្រាជ្ញ ចន្ទ និងណគៈអធិបតី បានអញ្ជើញទៅពិនិត្យ អាគារលាសាខេត្តត្បូងឃ្មុំ បណ្ដោះអាសន្ន ដែលមានទីតាំងនៅក្នុង សាលាស្រុកពញាក្រែក មានបណ្ដាយ៥០m ទទឹង២៥m ស្មើនឹង១២៥០m2 មានបន្ទប់ចំនួន២០ ជញ្ជាំងប្រើប៉េតុងស្លែត តំបូលប្រកស័ង្កសី បច្ចុប្បន្នត្រូវបានសាងសង់ សម្រេចបានប្រមាណជា ៩៥% ហើយ ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរ នៅដើមខែមិថុនា ខាងមុខនេះ ផងដែរ ៕