Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទះឃើញសាកសព មនុស្សម្នាក់ រុំក្នុងក្រណាត់ ដែលគេយកមកប្លុងចោល នៅគំនរសំរាម

  • បោះពុម្ព

ភ្នំពេញ៖ សាកសពមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ រុំ នឹងក្រណាត់វាំងនន ដែលគេយកមកប្លុងចោល នៅលើគំនរសំរាម ក្បែរសាលាបឋមសិក្សា ជា ស៊ីម ឈូកវ៉ា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

ហេតុការណ៍នេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ប្រមាណជា៥ ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅចំណុចភូមិអណ្តូង ក្បែរសាលាបឋមសិក្សា ជា ស៊ីម ឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ នៅពេលនេះ អាជ្ញាធរមូលដ្ឋាន កំពុងរង់ចាំ នគរបាលជំនាញ ចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសព៕

ដកស្រង់ពី៖ CEN